រន្ធត់ណាស់.! រថយន្តដឹកឥដ្ឋមួយគ្រឿងចុះចំណោតក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់.!
ខេត្តកោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅវេលាម៉ោង ០៨:១៥ នាទីព្រឹកថ្ងៃទី១៨.០២.២០២១ បង្ករឡើងដោយរថយន្តដឹកឥដ្ឋទម្ងន់ ៥ តោន ចុះចំណោទដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង នៅចំណុចផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៩ – ១៣០ ស្ថិតក្នុង ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បណ្តាលឲ្យ ស្លាប់ ០១ នាក់ប្រុស និងរងរបួសធ្ងន់ ០១ នាក់ប្រុស ។
រថយន្តបង្ករ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង 3A-3628 ដឹកឥដ្ឋទម្ងន់ ០៥ តោន ធ្វើដំណើរមកពីភ្នំពេញ-មកកោះកុង បើកបរដោយឈ្មោះ ស៊ឹម កប ភេទ ប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់ ) និងថៅកែឈ្មោះ ចៀន អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិ-ឃុំដូចគ្នា ( ស្លាប់ ) ។
បបច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងទាហាន ជួយសង្រ្គោះបឋម និងបានបញ្ជូនជនរងគ្រោះ មកព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំណែកឯសពរងគ្រោះ កម្លាំងយើងកំពុង ទំនាក់ទំនងរកសាច់ញ្ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕