លោក អ៉ិន សុភិន រំភេីបខ្លាំង ដែលក្រុមបាល់ទាត់មហាហង្សបានទទួលជ័យលាភី នឹងទទួលពាន៥ក្នុងការប្រកួតថ្នាក់ជាតិនេះ
(ភ្នំពេញ )៖ គិតមកដល់រាត្រីថ្ងៃទី២១ ខែកុម្ភៈម្សិលមិញនេះ ការប្រកួតពានរង្វាន់បាល់ទាត់ ក្នុងសាល TIGER ឆ្នាំ២០២០ ថ្នាក់ជាតិ បានរកឃេីញម្ចាស់ជ័យលាភីលេខ១ ទទួលបានពានជេីងឯកហេីយ គឺបានទៅលេីក្រុមបាល់ទាត់មហាហង្ស អលស្តារ FC បានយកឈ្នះក្រុម ឪម៉ាល់ FC លទ្ធផល 9-4 នៅមជ្ឈមណ្ឌលកីឡា ដឹប្លូស្ព័តអារីណា។ ហេីយរឿងដែលនឹកស្មានមិនដល់មួយទៀតគឺក្រុមមហាហង្ស អលស្តារ FC បានពានដល់ទៅ៥ក្នុងការប្រកួតមួយនេះផងដែរ។
នៅក្នុងការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់ មហាហង្ស អលស្តារ FCប្រកួតជាមួយក្រុម ឪម៉ាល់ FC ហេីយទទួលបានជ័យជំនះ ភ្លូកទឹកភ្លូកដី ទទួលបានពានក្រុមជេីងឯក ដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ចាការកង រាជ អាវុធ ហត្ថ លើ ផ្ទៃ ប្រទេស បានផ្តល់ពាននេះទៅដល់ក្រុមមហាហង្សអលស្តារ FC ហេីយក្នុងនោះក្រុមមហាហង្សក៏បានទទួលពាន៤ផ្សេងទៀតផងដែរ។
លោក អ៉ិន សុភិន ដែលជាស្ថាបនិកក្រុមបាល់ទាត់មហាហង្សអលស្តារ FC បានប្រាប់ឲ្យដឹងថា ជាមហាកិត្តិយសនិងមោទនភាពខ្លាំងមែនទែនសម្រាប់ជោគជ័យមួយនេះ លោកស្ទេីរតែនឹកស្មានមិនដល់ទៅហេីយថាការប្រកួតនេះ ក្រុមបាល់ទាត់ មហាហង្ស អាចទទួលបានពានដល់ទៅ៥ ក្នុងចំណោមពានសរុប៦។ ពិតជាបំបែកឯកត្តកម្មមែនក្នុងប្រទេសកម្ពុជាលោកជឿថាមិនទាន់មានក្រុមណាអាចដណ្តេីមបានស្ទេីរតែទាំងអស់ពីការប្រកួតបែបនេះទេ ជាពិសេសការប្រកួតថ្នាក់ជាតិ។
លោកបានប្រាប់ឲ្យដឹងថា ជ័យលាភី មិនធ្លាប់មានសម្រាប់ក្រុមបាល់ទាត់មហាហង្ស គឺទទួលបានពានដូចជា៖ ពានរង្វាន់ ជេីងឯក , ក្រុមទទួលបាន Fair play ក្រុមដែលលេងបាល់ល្អជាងគេ, កីឡាករឆ្នេីមប្រចាំការប្រកួត, អ្នកចាំទីឆ្នេីម និងពានចុងក្រោយគឺគ្រូបង្វឹកឆ្នេីម។ ហេីយក្រៅពីការទទួលបានពានហេីយក៏ទទួលបានប្រាក់រង្វាន់ផងដែរ លោកពិតជាមានមោទនភាពខ្លាំងចំពោះក្រុមមហាហង្សណាស់។
លោកបន្តថា នៅក្នុងចំណោមពានទាំងអស់ដែលទទួលបានគឺសុទ្ធតែមានតម្លៃ តែក្នុងនោះពានមួយគឺពាន Fair Play គឺជាពានដែលលេីកកិត្តិយសមុខមាត់លុបលាងពាក្យចចាមអារ៉ាម ដែលវាយប្រហារមកលេីក្រុមមហាហង្ស ព្រោះថាកន្លងមកមានព័ត៌មានខ្លះចុះផ្សាយបង្ខូចកេរ្តិ៍ឈ្មោះថា ក្រុមបាល់ទាត់ មហាហង្ស បង្កជម្លោះឬក៏តែងប្រេីហឹង្សាពេលប្រកួតជាដេីម តែសម្រាប់ពាននេះ បានសរបញ្ជាក់យ៉ាងច្បាស់ថា ក្រុមបាល់ទាត់ មហាហង្ស គឺជាក្រុមដែលល្អ មិនមានបញ្ហាដូចការចោទប្រកាន់កន្លងមកនោះទេ ព្រោះថាមុនក្រុមបាល់ទាត់ទទួលបានពាននេះ គឺត្រូវបានគណៈកម្មាការពិនិត្យនិងដាក់ពិន្ទុសុក្រឹតណាស់ ។
ទោះបីជាយ៉ាងណា លោក អ៉ិន សុភិន ក៏មិនភ្លេច ក្នុងការបន្តហ្វឹកហាត់ក្រុមបាល់ទាត់បន្តទៀតដែរ ដេីម្បីត្រៀមខ្លួនទៅប្រកួតនៅប្រទេសវៀតណាម នៅលេីឆាកអន្តរជាតិ ហេីយទាក់ទងកាលបរិច្ឆេទថាចេញទៅប្រកួតពេលណាលោកនៅមិនទាន់ច្បាស់ទេ ដោយសាេតែពេលនេះនៅលេីសកលលោកកំពុងមានបញ្ហាកូវីដ -១៩៕ ពានរង្វាន់ ៦ តែមហាហង្សដណ្តេីមបានដល់ទៅ៥ ។ ប្រវត្តិ សាស្ត្រ សម្រាប់មហាហង្សដែលទទួលបានពានច្រេីនសម្រាប់ការប្រលងលំដាប់ជាតិ។
លោក អ៉ិន សុភិន បានប្រាប់ឲ្យដឹងថា លោករំភេីបខ្លាំង ដែលក្រុមបាល់ទាត់មហាហង្សបានទទួលជ័យលាភី បានអទួលពាន៥ក្នុងការប្រកួតថ្នាក់ជាតិនេះ ក្រុមបាល់ទាត់ មហាហង្ស អលស្តារ FC លេខ១ ក្រុមបាល់ទាត់ ឱម៉ាល់ លេខ២ ក្រុមបាល់ទាត់ Loading FC លេខ ៣ ក្រុមបាល់ទាត់ Tai Chi FT លេខ៤។