Sunday, November 24, 2024
Latest:
សន្តិសុខ​សង្គម

សម្ថតកិច្ចចាប់សម្ថតកិច្ច​ផ្អើលអស់ប្រជាពលរដ្ឋដែរធ្វើដំណើរតាមផ្លូវ

ភ្នំពេញ​ ៖​ ហួសចិត្តដែលបុរសម្នាក់​ ពាក់ឯកសណ្ឋានជាមន្ត្រីប៉ូលីស​ មកឈរនិយាយរវេីរវាយ​នៅផ្លូវព្រះនរោត្ដម​ កែងនិងផ្លូវ១៣៦​ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរ​ និងផ្អេីលដល់សមត្ថកិច្ចខណ្ឌដូនពេញចុះមកសួរនាំ។

ហេតុការណ៍ហួសចិត្តនេះ​បានបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង៧.៥៥នាទីព្រឹកថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២១​ តាមបណ្ដោយផ្លូវព្រះនរោត្ដមកែងនិងផ្លូវ១៣៦​ សង្កាត់ផ្សារកណ្ដាល២​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

យោងតាមប្រភពសមត្ថកិច្ចខណ្ឌដូនពេញ​ ដែរនៅកន្លែងកេីតហេតុបានប្រាប់អោយដឹងថា​ ក្រោយទទួលបានព័ត៌មានថា​ មានបុរសម្នាក់ពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល​ ជិះម៉ូតូម៉ាកសង់០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1DD-0954បានមកឈប់ចតលេីចិញ្ចេីមផ្លូវ​ រួចមកលុតជង្គុងសំពះការដ្ឋានសំណង់ដែលកំពុងសាងសង់​ រួចឈរដូចគោយរពទង់ជាតិ​ ហេីយនិយាយរវេីរវាយថាពួកអស់លោកទាំងអស់គ្នាមានមេីលឃេីញដូចខ្ញុំអត់(មានទង់ជាតិរហែកចំរូបប្រាសាទរអង្គរ)​គ្មានអ្នកណាមេីលឃេីញទេ​ អអស់លោកមានចិត្តស្រលាញ់អត់។

ដោយសមត្ថកិច្ចខណ្ឌដូចពេញឃេីញនូវភាពរវេីរវាយរបស់បុរសខាងលេី​ ទេីបមេីលឈ្មោះនិងអត្តលេខ​ រួចបោះដៃតាមវិទ្យុទាក់ទង​ សួរតាមបណ្ដាខណ្ឌ​ ភ្លាមៗនោះក៍មានខណ្ឌច្បារអំពៅ​ ប្រាប់ថាជាមន្ត្រីប៉ូលីសខណ្ឌរបស់គាត់​។

ក្រោយពីទទួលបានដំណឹងនេះ​ សមត្ថកិច្ចខណ្ឌច្បារអំពៅ​ បានយករថយន្តមកដឹកបុរសខាងលេី​ដោយប្រាប់ថា​ គាត់ពិតជាមន្ត្រីប៉ូលីស​ខណ្ឌគាត់មែន​ ដែលមានឈ្មោះ​ អុន​ សំអន​ ជាមន្ត្រីប៉ូលីសប៉ុស្តិ៍ព្រែកថ្មី​ បច្ចុប្បន្នជាប់ពិន័យនៅអធិការខណ្ឌច្បារអំពៅ​ ពាក់ព័ន្ធនិងករណីធ្លាប់ប្រេីប្រាស់នូវសារធាតុញៀន​ និងធ្លាប់អប់រំជាច្រេីនលេីកច្រេីនសាររួចមកហេីយតែរូបគាត់នៅតែដដែលមិនស្ដាប់អ្នកណាឡើយ។

ក្រោយហៅឡេីងរថយន្តមិនព្រមឡេីង​ ទេីបសមត្ថកិច្ចខណ្ឌច្បារអំពៅបង្ខំចិត្តវាយខ្នោះរុញបញ្ចូលក្នុងរថយន្តដឹកចេញពីកន្លែងកេីតហេតុភ្លាមៗដេីម្បីចាត់ការបន្តតាមវិន័យរបស់កងកំលាំងផងដែរ៕