Friday, November 22, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យឯកជនសួគ៌ា​ បន្ទាប់ពីជិះម៉ូតូស្កុបពីទៅ​បុករថយន្ត​ Prius ដែលបើកឆ្លងផ្លូវ​

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូស្កុបពីមួយគ្រឿងយ៉ាងលឿនសង្ស័យខ្វះកាប្រុងប្រយត្ន័ក៏ជ្រុលទៅបុករថយន្តToyota Prius ដែលកំពុងបើកឆ្លងកាត់ទទឹងផ្លូវ​ជាតិលេខ២យ៉ាងពេញទំហឹង​ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យសួគ៌ា​ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីត​ឡេីងកាលពីវេលាម៉ោង៩​ និង២០នាទីយប់​ ថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​សពជនរងគ្រោះមានឈ្មោះ​ ចាន់ ប៊ុនណា ភេទប្រុស​ អាយុ៤០ឆ្នាំ មុខរបរ បុគ្គលិក ធនាគរ ABA ស្នាក់នៅ បុរីពិភពថ្មី​ កំបូល​ ។

​យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តម៉ាក​ Toyota Prius ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BH-7044 បានបេីកឆ្លងកាត់ទទឹងផ្លូវជាតិ​លេខ២​ បម្រុងទៅទិសខាងជេីង​ ខណៈបាន​ពាក់កណ្ដាលផ្លូវក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាស្កុបពី​ ពណ៌ប្រផេះ​ ពាក់​ស្លាកលេខភ្នំពេញ​ 1HI -2612 ធ្វេីដំណេីរ​តាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន​ ហេីយបានជ្រុលបុករថយន្ត​ Toyota Prius ខាងលេីចំពីចហៀងពេញទំហឹង​ បណ្ដាលឲ្យម៉ូតូបាក់ក​ រួញចូលគ្នា​ ឯរថយន្តរងការខូចខាត​ ។ ចំណែកឯជនរងគ្រោះម្ចាស់ម៉ូតូបានដួល​បោកក្បាលនិងថ្នល់រងរបួសធ្ងន់ធ្ងរ​ហេីយត្រូវ​បានរថយន្តសាមុយរបស់មន្ទីពេទ្យឯកជនសួគ៌ា​ ដឹកយកទៅសង្គ្រោះភ្លាមៗ​ផងដែរ​ តែអកុសលជនរងគ្រោះរបួសធ្ងន់ពេកក៏បាន​ដាច់ខ្យល់ស្លាប់ក្នុងមន្ទីពេទ្យឯកជនសួគ៌ាតែម្ដង​ ។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ហេីយបានទំនាក់ទំនងទៅ​សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំងពីរគ្រឿងនោះទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់​ ។ ចំណែកឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុ​ប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕