Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកកិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំទី២ អាណត្តិទី៣

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្ត​ លោក លោកស្រីនាយកទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

របៀបវារៈ នៃកិច្ចប្រជុំនេះមាន ៖
១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២០។
២.ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តប្រចាំខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។
៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីណែនាំ និងប្រតិទិនការងារសម្រាប់រៀបចំនិងកសាង កម្មវិធីវិនិយោគ បីឆ្នាំរំកិល(២០២២-២០២៤) ខេត្តស្វាយរៀង។
៤.ស្តាប់របាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តប្រចាំខែមីនា ឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៥.ស្តាប់របាយការណ៍ប្រចាំមករា និងទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។
៦.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១)៕