Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ ធ្លាប់ជាប់គុក២លើកចំនួន១២ឆ្នាំ ពីបទលួច ចេញមកវិញមិនរាងចាល មកលួចទ្រព្យសម្បត្តិគេម្តងទៀត ត្រូវសមត្ថកិច្ចក្របួចជាប់ ត្រៀមបញ្ចូលគុកជាលើកទី៣..!

កំពង់ស្ពឺ៖ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាព គាស់លួសសំណាញ់ដែក ចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រង់ចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍ខាងលើនេះ ក្រោយពីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាធំ កម្លាំងសមត្ថកិច្ចបានសហការជាមួយជំនាញនគរបាលយុត្តិធម៌ក្រុងច្បារមន ធ្វើការស្រាវជ្រាវ ឃាត់មុខសញ្ញាសង្ស័យឈ្មោះ កែវ ឈឺ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ជាមុខសញ្ញាចាស់ ធ្លាប់ជាប់ព័ន្ធនាគាចំនួន០២ លើករួចមកហើយ ពីបទលួច និងបានធ្វើការដកហូតម៉ូតូ១គ្រឿងម៉ាក HONDA C.125 ពណ៌ខ្មៅស៊េរី២០១៤ ពាក់ផ្លាកលេខកំពង់ស្ពឺ 1G7224 ដែលជនសង្ស័យយកមកលាក់ទុក នៅក្នុងព្រៃក្បែរថ្នល់រទេះភ្លើង ក្រោយដីឡូត៍ ឈួន គឹមសាន ។
ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿង ចាត់ការតាមនីតីវិធី ៕