ឃាតករដែលរំលោភសម្លាប់នារីស្រស់ស្អាតនៅក្នុងបន្ទប់ជួលនោះ ត្រូវបានសមត្ថកិច្ចតាមចាប់បានហើយ
ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនឃាតករដែលរំលោភសម្លាប់នារីស្រស់ស្អាត នៅក្នុងបន្ទប់ជួលក្នុងភូមិក្បាលស្ពាន១សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។
ឃាតករត្រូវបានចាប់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ប៊ុនថា III ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា ឃាតករឈ្មោះ រឿន ធារិន្ទ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលលេខ០៦ជាប់បន្ទប់ជនរងគ្រោះ។
ជនរងគ្រោះ ឈ្មោះ ហួន ស្រី ភេទស្រី អាយុ២៣ឆ្នាំ ។
ឃាតករបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភបានសម្រេចបនិងបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន មូលហេតុខ្លួនបានលួចស្រលាញ់ជនរងគ្រោះតែម្នាក់ឯងយូរមកហើយ។
ទើបនៅវេលាម៉ោង០៨ព្រឹក ថ្ងៃ០២ ខែមីនា ឆ្នាំ២០២១ ខ្លួនបានទៅគោះទ្វារបន្ទប់ជនរងគ្រោះពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ។ បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបំរ៉ាស់ ហើយបានធ្វើសមក្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ(បានសម្រេច)។ ដោយខ្លាចជនរងគ្រោះប្តឹងគេក៏បានយកកូនកំបិតចាក់ទៅលើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង។បន្ទាប់មករូបគេក៏បានប្រមូលយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។
សូមជម្រាបថា កាលពីវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានករណីឃាតកម្ម នៅក្នុងបន្ទប់ជួលលេខ៥ ជាន់ទី១ អាគារមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាកសពឈ្មោះ ហួន ស្រី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅទីតាំងកេីតហេតុ ។
តាមការឲ្យដឹងពីឈ្មោះ ប៉ាត ស្រីលក្ខ័ ភេទស្រី អាយុ ២៩ឆ្មាំ រស់នៅបន្ទប់ជាមួយជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង០៧នឹង៤០នាទីជនរងគ្រោះបានជូនខ្លួនទៅធ្វើការកាសុីណូ នៅពេលដែលនាងត្រឡប់មកពីធ្ធើការវិញនៅម៉ោង២០នឹង០០នាទីពេលនាងបើកទ្វារបន្ទប់ឃើញជនរងគ្រោះដេកផ្ងារលេីគ្រែ ដោយមានយកភួយគ្របពីលេីជិតពីក្បាលដល់ចុងជេីង ដៃទាំងពីរត្រូវបានចងផ្អោបគ្នាដោយប្រេីអាវទ្រនាប់ជនរងគ្រោះ ហើយនៅពេលនោះជនសង្សយ័បានយកកូនកាំបិតចាក់បំពងកជនរងគ្រោះជាច្រើនកាំបិតនឹងមានស្នាមវាយពេញផ្ទៃមុខ ។ ហើយគ្រឿងអលង្ការរបស់សពមានដូចជា ខ្សែកផ្លាទីន បណ្ដោងត្បូងពណ៍ស ០១ខ្សែ, ចិញ្ចៀនផ្លាទីនចំនួន ០២វង់,ខ្សែជេីងផ្លាទីន ០១ខ្សែ និងទូរស័ព្ទម៉ាក OPPO RENo2 ពណ៍សំបកឪឡឹក ចំនួន០១គ្រឿង បានបាត់អស់៕