ចាយលុយអស់ យកម៉ូតូទៅបញ្ចាំ ខ្លាចម្ដាយស្ដីបន្ទោស បែកគំនិតទៅលួចម៉ូតូគេ ត្រូវសមត្ថកិច្ច ចាប់ដាក់ខ្នោះ..!
ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង១១ថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០២១ កម្លាំងព្រ ហ្មទណ្ឌស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ែន ណាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ ២០២០ ព ណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IA-2490 ជារបស់ឈ្មោះ ជឿន ចាន់សុខហេង ភេទប្រុស អាយុ២១ ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៤ និង១០នាទី នៅកន្លែងផ្ញើម៉ូតូក្នុងរោងចក្រ វេនធូរ៉ា ស្ថិ ត នៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីបាត់ម៉ូតូមួយគ្រឿង ដោយមាន ការសង្ស័យ ទៅហ្នឹងយុវជនម្នាក់តាមរយ:កាមេរ៉ា សុ វត្ថិភាព ភាព ក្រោយពិនិត្យ និងស្រាវជ្រាវ អស់រយ:ពេល ជាង១៥ម៉ោង សមត្ថកិច្ច កំណត់ មុខសញ្ញា ស ង្ស័យ បាននិងឈានទៅធ្វេីការឃាត់ខ្លួនរកឃេីញ វត្ថុតាង ម៉ូតូមួយគ្រឿង ដែលជារបស់ជនរងគ្រោះ ។
តាមការបញ្ជាក់ របស់ សមត្ថកិច្ច ជំនាញឲ្យដឹងថា ជនសង្ស័យ បានយកម៉ូតូរបស់ខ្លួនទៅធ្វេីការបញ្ចាំ និងគ្មានប្រាក់លោះ យកមកវិញ ដោយខ្លាចម្ដាយ ស្ដីបន្ទោសខ្លួន បានរកវិធីលួចយកម៉ូតូអ្នកដទៃដេីម្បីយក ទៅផ្ទះបន្លំ កុំឲ្យអាណាព្យាបាលដឹង ចៃដន្យ ពេលខ្លួនចេញមកក្បែររោងផ្ញេីម៉ូតូស្រាប់តែឃេីញម៉ូតូខាងលេីទុកចោលមានសោរជាប់ស្រាប់ ខ្លួនបានធ្វេី សកម្មភាព លួចយកតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយ វត្ថុតាង ម៉ូតូមួយគ្រឿ ង ត្រូវ បាន ផ្នែក ព្រហ្មទណ្ឌ អធិការ ដ្ឋាន កំពុងធ្វើការ សាកសួរ និងបានកសាងសំណុំរឿងបញ្ជូនមកការិ យាល័យជំនាញ ចាត់ការតាមនីតិវិធី៕