ឃាត់ខ្លួនស្ត្រីម្នាក់បញ្ជូនទៅតុលាការ ករណីដាក់ថ្នាំពុលក្នុងស្រាឲ្យប្តីផឹក បណ្តាលឲ្យពុលស្លាប់ ដោយសារតែមូលហេតុ
ខេត្តត្បូងឃ្មុំ៖ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សពជនរងគ្រោះឈ្មោះ ថន ឃីម អាយុ៣៦ឆ្នាំ, ប្រពន្ធឈ្មោះ ឡាយ សាលឹម អាយុ៤៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ករណីខាងលើនេះ ជនរងគ្រោះតែងតែប្រើអំពើហិង្សាក្នុងគ្រួសារ និងញៀនស្រាជាប្រចាំ ហើយប្រពន្ធរបស់ខ្លួនអត់ទ្រាំមិនបាន នូវទង្វើបែបនេះញឹកញាប់លើខ្លួនពេក ក៏សម្រេចចិត្ត លួចដាក់ថ្នាំបំពុលក្នុងស្រាឲ្យប្តីផឹក បណ្តាលឲ្យស្លាប់តែម្តង ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនស្រ្តីខាងលើទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕