Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

រដ្ឋបាលខេត្តស្វាយរៀង ប្រកាសផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ ជប់លៀង បុណ្យទាន…

ខេត្តស្វាយរៀង៖​ រដ្ឋបាលខេត្តស្វាយរៀង សូមផ្អាកជាបណ្តោះអាសន្ន នូវការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង កម្មវិធីបុណ្យទាន និង ពិធីជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន នៅគ្រប់មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តស្វាយរៀង ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ រហូតដល់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវបានបញ្ចប់ ឬ ទទួលបានដំណឹងសាជាថ្មី ពីរដ្ឋបាលខេត្តស្វាយរៀង ។
យោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ ការសម្រេចបែបនេះ គឺ ដើម្បីបង្ការ និង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពមួយគួរអោយបារម្ភ ហើយចំនួនអ្នកឆ្លង នៅតែបន្តរកឃើញពីមួយថ្ងៃទៅមួយថ្ងៃ ៕