Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុរសជាកម្មករសំណង់ម្នាក់ធ្លាក់ពីផ្ទះល្វែងកំពុងសាងសងបណ្តាលអោយស្លាប់ភ្លាមៗចោលប្រពន្ធកូន​

ភ្នំពេញៈ​ មានការភ្ញាក់ផ្អេីលទាំងព្រឹកដោយសារបុរសម្នាក់ជាកមមករសំណង់បានឆក់ខ្សែភ្លេីងធ្លាក់ពីចំបូលផ្ទះល្វែងបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុចោលប្រពន្ធអោយមេម៉ាយនឹងកូនៗកំព្រាឪពុក​ ដោយករណីនេះកេីតឡេីងកាលពីវេលាម៉ោង​ ៧ព្រឹកថ្ងៃទី​ ១៥​ ខែមីនា​ ឆ្នាំ​ ២០២១​ ស្ថិតការដ្ឋានសាងសងផ្ទះល្វែង​ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

សាក្សីបានអោយដឹងថា​បុរសដែលស្លាប់មានឈ្មោះ​ ហ៊ាម​ សុីដាន​ អាយុ​ ៤១​ ឆ្នាំ​ស្នាក់នៅឯខេត្តតាកែវជាប្រពន្ធនឹងកូនចំនួន២នាក់​ ។ ប្រភពដដែលបន្តថា​ មុនកេីតហេតុ​ ជនរងគ្រោះបានក្រោកពីដំណេកដេីម្បីបំពេញការងារធម្មតា​ ហេីយពេលកំពុងលេីកដែកផ្សះ​ភ្ជាប់ដំបូល​ ស្រាប់តែឃេីញបែកផ្កាភ្លេីងផ្នែកខាងលេីបណ្តាលអោយជនរងគ្រោះកំពុងនៅលេីដំបូលធ្លាក់ចុះមកក្រោមបោកក្បាលស្លាប់ភ្លាមៗនៅនឹងទីតាំងការដ្ឋានតែម្តង​ ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញកោសល្យវិច្ច័យចុះមកពិនិត្យលេីកសាកសពហេីយបានបញ្ជាក់ថាបុរសខាងលេីពិតបានស្លាប់ដោយសារឆក់ខ្សែភ្លេីងបណ្តាលអោយធ្លាក់ពីដំបូលស្លាប់ពិតប្រាកដ​មែន​ ដូច្នេះសមត្ថកិច្ចបានធ្វេីលិខិតប្រគល់សពអោយក្រុុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ចំណែកការដ្ឋានត្រូវបានផ្អាក់ជាបណ្តោះអាសន្នសិនរង់ចាំពិនិត្យឯកសារច្បាប់សាងសង​៕