Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ព្រៃផ្សៃណាស់ជនដៃដល់ទាញកាំបិតផ្គាក់កាប់ផ្ដាច់.ក.កុមារា ដែលទើបអាយុជាង១ឆ្នាំ បណ្ដាលឱ្យស្លាប់យ៉ាងរន្ធត់!

ខេត្តកំពង់ស្ពឺ​៖​ កុមារីម្នាក់កំពុងពរក្មេងប្រុសអាយុជាង១ឆ្នាំក្នុងដៃ ស្រាប់តែត្រូវជនល្មើសទាញកាំបិតផ្គាក់កាប់.ក.ក្មេងប្រុសនោះ បណ្ដាលឱ្យស្លាប់មួយរំពេចន៍។

ហេតុការណ៍នេះបានកើតឡើង នៅចំណុច ភូមិអំពិលផ្អែម ឃុំរលាំង​ចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤.០៣.២០២១។

ជនល្មើស​ជា​ឃាត​ក​រឈ្មោះ អៀង រ៉ាដូរ ភេទប្រុស អាយុ ៤៦ឆ្នាំនៅ​ភូមិអំពិលផ្អែម ឃុំរលាំង​ចក ស្រុកសំរោ​ងទង ខេត្តកំពង់ស្ពឺ ។

ចំណែក​កុមារារងគ្រោះឈ្មោះ ភួង សុខណាន់ ភេទប្រុ​ស​ អាយុមួយខួបកន្លះ ត្រូវជាកូនរបស់ឈ្មោះ ឃុ​ន ស្រីនាង​ អាយុ​២៥ឆ្នាំ រស់នៅភូមិឃុំខាងលើ។

នៅមុនពេលកេីតហេតុ មានកុមារីឈ្មោះ តុ​ញ អាយុ៧ឆ្នាំ ត្រូវជាបងជីដូនមួយនឹងកុមារា រងគ្រោះ។ បានពរ កុមារារងគ្រោះដើរលេងនៅម្តុំមុខផ្ទះ​ជនល្មើស​..!។

ស្របពេ​ល​នោះ​ ស្រាប់តែជនល្មើស​បានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រួចរត់សម្ដៅ មកកាប់កុមារារងគ្រោះ ដែលនៅលើដៃកុមារី ត្រូវ.ក.និងថ្ងាស បណ្តាលឲ្យស្លាប់នៅកន្លែងតែម្តង!។

ក្រោយធ្វើ​សកម្មភាព​ជនល្មើស បានរត់ចូលក្នុងផ្ទះ​បិទទ្វារ ដោយធ្វេីសកម្មភាពដុតផ្ទះ​ ប្រជាពលរដ្ឋ ទៀតផង។

ខណៈនោះ សមត្ថកិច្ច​បានចុះឡោមព័ទ្ធនិងមានកិច្ចអន្ដរាគមន៍​ប​ន្ទាន់ ពីក្រុមរថយន្ដសង្រ្គោះអគ្គិភ័យ​ នៃអធិការ​ស្រុក​សំរោងទង​ និងរថយន្ដរបស់ស្នងការ​ខេត្ត​កំពង់ស្ពឺ​ ប៉ុន្តែ​ជនល្មើស​បានស​ម្ងំ​លា​ក់ខ្លួនមិនព្រមចេញ​សោះ!។

ដោយស្ថាន​ភាពមិនល្អ​ជំនាញ​ បានស្នេីសុំ​យោបល់​សម្រេចប្រេីប្រាស់ ម​ធ្យោបា​យ​អាវុធ​ដែលបំពាក់ក្បាលគ្រាប់ផ្សែងពុល​ ដេីម្បី​ចូលចាប់ជនល្មេីសបានតែម្ដងទៅ!។

លោកឧត្ដម​សេ​នីយ៍​ត្រី​ រស់​ រដ្ឋា​ ស្នងការរង​ខេត្ដ​ ដែលបានចូលរួម​ក្នុង​ប្រតិបត្តិកា​រ​ខាងលេី បាន​ឱ្យ​ដឹងថា៖ យើងបានប្រេីប្រាស់​គ្រប់​មធ្យោ​បា​យ ។
រហូតឈានដល់ការបំបែក​ករណី​ឃាតកម្ម និងចាប់ជនល្មេីស​បាន រួចបញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ដេីម្បី​ចាត់ការ​តាមផ្លូវច្បាប់​ ៕