លោកជំទាវ ឱ វ៉ាន់ឌីន បានបញ្ជាក់ផងថា៖ សោភ័ណ្ឌ កក្កដា និងត្រូវអនុវត្តន៍តាមច្បាប់ ដោយគ្មានការលើកលែង!
ភ្នំពេញ៖ ពាក់ព័ន្ធករណី សោភ័ណ្ឌ កក្កដា បានទៅចូលរួមក្នុងពិធីមង្គលការកាលពីថ្ងៃទី១២ ខែមីនា នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កន្លងមកនេះ នៅក្នុងសន្និសិទកាសែតព្រឹកមិញនេះ មានសំណួរមួយលើកឡើងអំពីករណី សោភ័ណ្ឌ កក្កដា ដែលបានទៅធ្វើតេស្ត មិនទាន់ទទួលបានលទ្ធផល តែបែជាហ៊ានទៅចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍ តើករណីនេះអាចនឹងត្រូវមានទោសដែរឬទេ?។ ក្រោយពីមានការលើកឡើងនៃសំណួរនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វ៉ាន់ឌីន ក៏បានបញ្ជាក់ផងដែរថា ករណី សោភ័ណ្ឌ កក្កដា ខ្លួនកំពុងតែធ្វើចត្តាឡីស័ក តែបែជាលួចទៅចូលរួមក្នុងរោងការ ដែលបានធ្វើឱ្យមានការជាប់ពាក់ព័ន្ធជាខ្លាំងទៅដល់មនុស្សដែលចូលរួមរោងការ ហើយពាក់ព័ន្ធនឹងករណីនេះ លោកជំទាវក៏បានបញ្ជាក់ដែរថា ច្បាប់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័កមានហើយ ដូចនេះច្បាប់នេះគឺនឹងត្រូវបានអនុវត្ត ដោយគ្មានករណីលើកលែងនោះទេ ព្រោះមានការពន្យល់អំពីច្បាប់រួចរាល់ហើយ តែបុគ្គលខាងលើនោះមិនអនុវវត្ត។