សាហាវមែនក្រុមបំផ្លាញជាតិ!!ស្ពានដែកបេឡេទើបសម្ភោធ ដាក់ឲ្យប្រើប្រាស់ពីថ្ងៃលុះយប់ជ្រៅក្រុមជនសង្ស័យមកលួចកាត់ដែកនៅក្រោមស្ពាន
ភ្នំពេញ៖ ស្ពានដែកបេឡេដែលអាជ្ញាធរសាលារាជធានីភ្នំពេញទើបតែសម្ភោទដាក់ឲ្យប្រើប្រាស់នៅរសៀលថ្ងៃទី០៨ ឧសភា ២០១៨ថ្មី លុះយប់រំលងអាធ្រាតវេលាម៉ោង ១២និង៣០នាទីឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ស្រាបតែមានក្រុមជនសង្ស័យ១ក្រុមទូកជាង២០បានធ្វើ សកម្មភាពលួចកាត់ដែកក្រោមស្ពាន ភ្លាមៗត្រូវបានកម្លាំង សមត្ថកិច្ចដេញតាមចាប់ឃាត់ខ្លួនបាន៤នាក់សុទ្ធតែជនជាតិ ឥស្លាមនិងទូកចំនួន៣គ្រឿង ខណៈដែលជនសង្ស័យជា ច្រើននាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រោមស្ពានដែក បេឡេ ក្នុងខណ្ឌជ្រោយចង្វារ តភ្ជាប់ជាមួយនិងខណ្ឌឬស្សីកែវ ។
យោងតាមប្រភពពីពីក្រុមសន្តិសុខ យាមគល់ស្ពានបានឲ្យ ដឹងថា ទូកដែលមកធ្វើសកម្មភាពលួចកាត់ដែកក្រោមស្ពានគឺមានរហូតទៅដល់ជាង២០ទូកឯណោះ តែសមត្ថកិច្ចឃាត់ បានភ្លាមៗតែមួយទូកប៉ុណ្ណោះនិងមានដែកដែលកាត់រួចនៅក្នុងទូកមួយចំនួន ចំណែកទូកផ្សេងទៀត គេចបាត់អស់ ។ក្រោយពេលកើតហេតុសមត្ថកិច្ចនៅតែបន្តតាមរកនៅតាមមាត់ច្រាំងទន្លេរហូតមកដល់មុខវត្តចាស់ទើបឃើញទូកពីរគ្រឿងដែលមានជនសង្ស័យបួននាក់ដោយមានសង្ស័យទើបឃាត់សួរនាំនិងឆែកឆេរក៏ឃើញម៉ាសុីនកាត់ដែកនិងដែក មួយចំនួនទៀតដែលជនសង្ស័យបោះទំលាក់ចូលក្នុងទឹកនៅក្បែរនោះ ទើបនាំខ្លួនជនសង្ស័យទាំងនោះយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីចាត់តាមនិតិវិធី៕