ផ្ទុះការជជែកគ្នា ពីសំណេររបស់លោកជំទាវ លាង ធារ៉ា ទាក់ទងនឹងរឿងប្ដីប្រពន្ធដែលកំពុងជជែកគ្នាយ៉ាងក្ដៅគគុកលើបណ្ដាញសង្គមហ្វេសបុក
(ភ្នំពេញ )៖ នៅពេលថ្មីៗនេះ មានមហាជនជាច្រេីន មានការចាប់អារម្មណ៍ យ៉ាងខ្លាំង នូវសាររបស់លោកជំទាវ លាង ធារ៉ា និយាយពីរឿងជម្លោះក្នុងគ្រួសារ ធ្វេីឲ្យមហាជនចាប់អារម្មណ៍ខ្លាំង។ នៅក្នុងសំណេររបស់លោកជំទាវ លាង ធារ៉ា បានមានខ្លឹមសារថា ៖ ចាស់ៗពោលថា , ឆ្នាំងណា គ្របហ្នឹង, ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ។ គ្មានគ្រួសារណា ល្អជាងគ្រួសារណាទេប៉ុន្តែគ្រប់គ្នាសុទ្ធតែព្យាយាមធ្វើអោយល្អអស់ពីសមត្ថភាពដើម្បីការពារគ្រួសារ។ ប៉ុន្តែខ្ញុំមិនបានគាំទ្រអំពើហិង្សារក្នុងគ្រួសារទេ សូម្បីតែភាសាស្រែកគំហកខ្លាំងៗក៏ដោយ ឬបោកប្រាស់របស់ជាដើម ។
ប៉ុន្តែក្នុងសារនេះ ខ្ញុំសូមលើកយកគ្រួសារមកនិយាយម្ដង ដែលក្នុងគ្រួសារ១ កូនសោសំខាន់ដែលចាក់ក្នុងគ្រួសារបានយ៉ាងសំខាន់នោះ គឺប្រពន្ធ
– ប្រពន្ធជាអ្នកនាំសេរីសួស្ដីចូលក្នុងផ្ទះ នៅពេលដែលនាងរីករាយ គ្រប់គ្នាក៏រីករាយ ប្រពន្ធមុខមិនរីក ក្នុងគ្រួសារនឹងប្រែជាក្រំមក្រំអស់ភាពរិករាយ។
– ប្រពន្ធជាអ្នកនៅពីក្រោយស្វាមីអោយក្លាយជាស្វាមីល្អ និងមេគ្រួសារល្អ ដោយការគោរពស្រលាញ់ អោយតម្លៃប្ដី តែបើកាលណាប្រពន្ធមិនមានសិទ្ធបញ្ចេញមតិយោបល់បានក្នុងគ្រួសារបាន ច្បាស់ជាមានភាពរកាំរកូស មានទំនាស់រវាងប្ដីប្រពន្ធ។
– ប្រពន្ធជាលាភនាំអោយប្ដីឡើងយស ក្លាយជាអ្នកមាន សេដ្ឋី ឧកញ៉ា ឯកឧត្តមបានគឺដោយសារប្រពន្ធ តែបើប្រពន្ធមិនចេះមើលថែរកូនចៅ ផ្ទះសម្បែង និងចាត់ចែងបានល្អ គ្រួសារក៏មិនរីកចម្រើនដែរ ប្ដីក៏គ្មានអារម្មណ៍ធ្វើការងារបានល្អដែរ។
– ប្រពន្ធជាកូនសោនៃប្រភពចំណេះ និងជាគំនិតរបស់ប្ដី ការជួយអោយជាគំនិតយោបល់មានការផ្ដើមចេញពីប្រពន្ធជានិច្ចជាអ្នកអោយទៅតាមទង្វើ និងការនិយាយស្ដីបែបយល់ដឹង ពិរោះពិសារ និងដោយសារលើកទឹកចិត្ត ក្នុងអត្ថន័យណាក៏ដោយគ្រប់លទ្ធផលគឺប្រពន្ធមានអតិភាពអោយប្ដីក្លាយជាបែបណាក៏បាន
– ឧទាហរណ៍
– បើប្រពន្ធចង់អោយប្ដីក្លាយជាបណ្ឌិត ប្ដីនឹងក្លាយជាបណ្ឌិត តាមការលើកទឹកចិត្ត ការសរសើរ ការគោរព និងអោយតម្លៃប្ដីជានិច្ច
– បើប្រពន្ធចង់អោយប្ដីក្លាយជាអ្នកមាន ប្ដីនឹងក្លាយជាអ្នកមាន ដោយសារជួយសន្សំសំចៃ ចេះទុកដាក់របស់ទ្រព្យ ជួយយកអាសារនិងផ្ដល់ជាយោបល់បង្កើតទ្រព្យជាបន្តបន្ទាប់
– បើប្រពន្ធចង់អោយប្ដីក្លាយជាចោរប្ដីនឹងធ្វើជាចោរ ដោយប្រពន្ធលួងប្រាប់ប្ដីថាខ្វះនេះខ្វះនោះ បងប្អូននេះ បងប្អូននោះ យកនេះនោះពីគ្រួសារមុខជាប្ដីទៅឈ្លោះដណ្ដើមរបស់ទ្រព្យមិនពិតនោះមកវិញ៊ញតាមពាក្យកុហករបស់ប្រពន្ធ។ ១វិញទៀត បើប្រពន្ធអោយគំនិតក្បត់មិត្តក្បតើបងប្អូនលើកហេតុផលមកទំនងច្បាសើជាប្ដីជឿរជាក់ធ្វើតាម។
– បើប្រពន្ធចង់អោយប្ដីក្លាយជាជនពាល ប្ដីនិងក្លាយជាជនពាល ដោយគ្រាន់តែប្រាប់ថាអ្នកនេះបំពានគាត់ អ្នកនោះបំពានគាត់បង្ករអោយប្ដីឡើងកំហឹង ឬក៏ ជេរប្ដី ប្រមាថប្ដីធ្វើអោយប្ដីឡើងឈាម ច្បាស់ជាមនុស្សវៃ ប្រើអំពើហិង្សារមិនខាន។
– ប្រពន្ធចង់អោយប្ដីជាប់គុក ប្ដីនឹងជាប់គុក ដោយគ្រាន់តែធ្វើអោយប្ដីខឹងចោទប្រកាន់ ជេរប្រមាថ ឬសាកមើលងាយជេរបណ្ដាស់សារខាងប្ដី ជេរម្រាយដៀលឆ្អេះអោយខឹង នោះអោយខាងប្រុសបើមិនប្រើហិង្សារខ្លាំងទេ គឺអាចជ្រុលដៃសម្លាប់ចោលទាំងកំហឹង។ លទ្ធផលនេះអាចធ្វើអោយអ្វីៗគ្រប់យ៉ាងរលាយបានទាំងអស់។
ការអត់ធ្មត់របស់មនុស្សមានដែនកំណត់ មិនថាប្រុសឬស្រី ប្ដីឬប្រពន្ធ ចំណែកសាររបស់ខ្ញុំមិនកាន់ជើងមនុស្សប្រុស ឬមនុស្សស្រីទេ នេះជាសារទូទៅ និងចង់បញ្ជាក់ថា ស្ត្រីជាប្រពន្ធពិតជាដើរតួរសំខាន់ណាស់ក្នុងគ្រួសារ ក៏ប៉ុន្តែការរួមចំណែកដែលសំខាន់ដូចគ្នាគឺខាងបុរសជាប្ដី ត្រូវចេះអាណិតស្រលាញ់ អោយតម្លៃប្រពន្ធ គោរពគ្រួសារ និងមានភាពស្មោះត្រង់ទើបគ្រួសារអាចរីកទៅមុខបាន។
ថ្ងៃនេះល្អ មិនដឹងថ្ងៃស្អែកយ៉ាងណាសុទ្ធតែគ្មានអ្នកដឹង មិនយំសើចរឿងអ្នកណា តែថ្ងៃនេះគ្រប់គ្នាសុទ្ធតែព្យាយាមធ្វើល្អដាក់គ្នាអោយអស់ពីលទ្ធភាព អនាគតយ៉ាងណា ព្រហ្មលិខិតកំណត់រួចអស់ ហើយ តវ៉ាមិនបានទេ៕