Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានបញ្ជាឱ្យកម្លាំង ចុះបង្ក្រាប​ល្បែងស៊ីសង ឆ្នោត​វៀតណាម LH-34 ខុសច្បាប់​មួយកន្លែង នៅក្នុងសង្កាត់ផ្សារដើមគរ

ភ្នំពេញ៖ នៅ​នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោកឯកឃុនដឿនដែលជាអភិបាលខណ្ឌទួលគោកបានបញ្ចារឲ្យគណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាប ទីតាំង​ល្បែង ស៊ីសង​ឆ្នោត វៀតណាម LH-34 ខុសច្បាប់ ដែល​បាន​បើក​លេង ដោយ​ប្រើប្រាស់​កុំព្យូទ័រ ពពាក់ពពូន ដោយ​ដកហូត​បាន​វត្ថុតាង​មួយចំនួន​។ ទីតាំង​ល្បែង​ស៊ី សង​ឆ្នោត វៀតណាម​នេះ ស្ថិតនៅ​ផ្ទះ​លេខ​២៨B តាម​បណ្ដោយ​ផ្លូវ​លេខ​២២៣ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តាមការបញ្ជាក់ពីរអាជ្ញាធរបានដឹងថា ក្រោយពី​ទទួល​ព័ត៌មាន ថា​ទីតាំង​ខាងលើ បាន​លួច​បើក​ល្បែង កន្ទុយលេខ (​ឆ្នោត​វៀតណាម​) ខុសពី​ច្បាប់ ទើប​អាជ្ញាធរ​ខណ្ឌ ក្រោម​ការណែនាំ និង​បញ្ជា​ផ្ទាល់ពី​ លោក ឯក ឃុន​ដឿ​នអភិបាលខណ្ឌខណ្ឌទួលគោ គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​ខណ្ឌ​ទួលគោក បាន​ចុះបង្ក្រាប ទីតាំង​នេះ​តែម្ដង​។

ក្នុងការ​បង្ក្រាប​នេះ សមត្ថកិច្ច បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ល្បែង​ឆ្នោត​វៀតណាម​ ក្នុងនោះ​រួមមាន​កុំព្យូទ័រ ម៉ាស៊ីន​កូ​ពី និង​ក្រដាស​សម្រាប់​កត់​ឆ្នោត ៥ ដុំ​។​

ក្រោយពី​ការបង្ក្រាប សមត្ថកិច្ច បាន​ឲ្យ​ម្ចាស់​ទីតាំង ធ្វើ​កិច្ចសន្យា បញ្ឈប់​ការលួចបើក​ល្បែងស៊ីសង ដោយ​ខុសច្បាប់​ទៀត​ទេ​៕