ម្ដាយតារាចម្រៀងហង្សមាស កញ្ញា វី ឌីណែត និងជាប្រពន្ធលោក ហួរ ឡាវី បានទទួលមរណភាពហើយ កំឡុងព្យាបាលជំងឺកូវីដ ១៩
ភ្នំពេញ៖ អ្នកស្រី ងួន សុផាន្នី បានឆ្លងជំងឺកូវីដ១៩ ពីកូនស្រី វី ឌីណែត ប៉ុន្តែដោយសារតែអ្នកស្រីមានវ័យចំណាស់អាយុ៦៥ឆ្នាំ នឹងមានជំងឺប្រចាំកាយទៀតនោះទើបធ្វើឱ្យអ្នកស្រីបានទទួលមរណភាពនៅក្នុងថ្ងៃនេះតែម្ដង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ។
អ្វីដែលធ្វើឱ្យខ្លោចចិត្តនោះគឺតារាចម្រៀងជើងចាស់លោក ហួរ ឡាវី មុនមរណភាពភរិយា លោកបានផុសដោយក្ដីក្ដួលថា «អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញមកប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែកតស៊ូឡើងអូនសាធុ.សាធុសាធុ»។