ខ្លាំងមែន!! បង្ក្រាបមិនទាន់បាន១អាទិត្យផង ទីតាំងអុិនធើណេតកាហ្វេ បង្កប់លេងល្បែងសុីសងតាមអនឡាញខុសច្បាប់នៅបឹងត្របែក បេីកឡេីងវិញដោយមិនខ្លាចឆ្លងជម្ងឺកូវីដ១៩ ផ្គេីនជាមួយអាជ្ញាធរមានសមត្ថកិច្ច
ភ្នំពេញ ៖ ទីតាំងអាជីវកម្មសេវាអុិនធើណេតកាហ្វេ ដែលស្ថិតនៅផ្ទះលេខ៣៦ ផ្លូវលេខ៤៦៦ កែងផ្លូវ១០១ ក្នុងភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបេីកដំណេីរការលេងឡេីងវិញហេីយ បន្ទាប់ពីសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំដោយគណ:បញ្ជាការឯកភាពខណ្ឌចំការមន ចុះបង្ក្រាបនិងផ្អាកដំណេីរការ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១កន្លងទៅ ក្នុងនោះអាជ្ញាធរបានត្រួតពិនិត្យឃើញថាទីតាំងនេះពុំមានលិខិតអនុញ្ញាតប្រកបអាជីវកម្មនោះទេនឹងបានបង្កប់លេងល្បែងសុីសងតាមអនឡាញខុសច្បាប់ផងដែរ ។
ពលរដ្ឋមានការងេីងឆ្ងល់ថា ហេតុអ្វីទីតាំងអាជីវកម្មសេវាអុិនធើណេតកាហ្វេបង្កប់លេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទខាងលេីនេះបេីកលេងបានដោយមិនខ្លាចការឆ្លង និងរីករាលដាលនៃជម្ងឺកូវីដ១៩ ដ៏កាចសាហាវនៅក្នុងប្រទេសកម្ពុជាយេីង ខណៈរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានធ្វេីការណែនាំកុំឲ្យប្រមូលផ្ដុំគ្នា និងប្រេីវិធានការបង្ការទប់ស្កាត់ជាច្រេីនទៀតក្ដីក៏មិនអនុវត្តន៍តាមឡេីយ ។
ដូច្នេះហេីយ ប្រជាពលរដ្ឋអំពាវនាវ ស្នើសុំឲ្យឯកឧត្តម ឃួង ស្រេង អភិបាលខេត្តរាជធានីភ្នំពេញ និងជាពិសេសលោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញមេត្តាត្រួតពិនិត្យ ទប់ស្កាត់ និងចាត់វិធានការបង្ក្រាបផង ដេីម្បីមានភាពសន្ដិសុខក្នុងសង្គម ព្រមទាំងចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងកូវីដ-១៩ដ៏កាចសាហាវនៅក្នុងប្រទេសកម្ពុជាយេីងផងដែរ ៕