Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

តុលាការឃុំខ្លួនជន៤នាក់ ករណីក្លែងបន្លំឯកសណ្ឋាន និងស្លាកសញ្ញាឋានន្តរស័ក្តិ

ព្រះវិហារ៖ តុលាការខេត្តព្រះវិហារបានចេញដីកាសម្រេចលេខ៩៥ចុះថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ចេញដោយលោកស្រីថន ប៉ោហៀកចៅក្រមស៊ើបសួរ ឃុំខ្លួនជនសង្ស័យ៤នាក់ជាបុគ្គលិកអង្គការមួយ(សុំមិនបញ្ចេញឈ្មោះ)ជាបណ្តោះអាសន្នពីបទក្លែងបន្លំឯកសណ្ឋានស្លាកសញ្ញាឋានន្តរស័ក្តិ ។

តុលាការឃុំខ្លួនជនសង្ស័យនេះយោងទៅតាមពាក្យបណ្តឹងលេខ០៩៧/២១ប.ណប.ស្ថ.ព.ហ.របស់ក្រសួងបរិស្ថាននៃមន្ទីរបរិស្ថានខេត្តព្រះវិហារដែលចេញមុខប្តឹងដោយលោកមាសញឹមអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារដោយផ្ទាល់។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យទាំង៤នាក់នេះឈ្មោះហួនចាន់ធឿនភេទប្រុសអាយុ៥៦ឆ្នាំ,ឈ្មោះសេង និស្ស័យភេទប្រុសអាយុ៥៦ឆ្នាំ, ឈ្មោះខាត ហ៊ុលភេទប្រុសអាយុ៦១ឆ្នាំ, និងឈ្មោះសុខ ហ៊ួតភេទប្រុសអាយុ៥៩ឆ្នាំអ្នកទាំង៤ស្នាក់នៅភូមិស្រយ៉ងជើងឃុំស្រយ៉ងស្រុកគូលេនខេត្តព្រះវិហារ។

ជនសង្ស័យ៤នាក់នេះជាប់ចោទពីបទក្លែងបន្លំនិងប្រើប្រាស់ឯកសណ្ឋានស្លាកសញ្ញាឋានន្តរសក្តិរបស់មន្ត្រីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិដើម្បីធ្វើសកម្មភាពល្មើសក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពកន្លងទៅ៕