Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីម្នាក់វ៉ៃកូនយ៉ាងព្រៃផ្សៃដោយសារលុយ២.០០០រៀលនោះត្រូវសមត្ថកិច្ចឃាត់ចាប់ខ្លួន

ខេត្តពោធិសាត់៖ បន្ទាប់ពីមានបង្ហោះតាមហ្វេសប៊ុកនៅថ្ងៃទី២០ខែមីនាឆ្នាំ២០២១នូវរូបភាពហឹង្សាមួយដោយម្តាយបានវាយកូនស្រីអាយុ៧ឆ្នាំយ៉ាងព្រៃផ្សៃ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បានស្ត្រីហើយ។
ហេតុការណ៍នេះបានកើតឡើងនៅភូមិកណ្តុលសឃុំបឹងកន្ទួតស្រុកក្រគខេត្តពោធិសាត់។

ក្រោយការបង្ហោះនៅវីដេអូឃ្លីបនៅក្នុងបណ្តាញសង្គមហ្វេសបុកនៅការប្រើប្រាស់អំពើហឹង្សាយ៉ាងព្រៃផ្សៃលើកុមាររួចមកស្នងការនគបាលខេត្តលោកឧត្តមសេនីយ៍ទោ សថេង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តពោធិសាត់ លោក កូយកាន់យ៉ា បានបញ្ជាដល់កម្លាំងនគបាលស្រាវជ្រាវបន្ទាន់ឈានដល់ការឃាត់ខ្លួនស្ត្រីជាម្តាយនៅថ្ងៃទី២១មីនា២០២១ ។

មន្ត្រីនគបាលខេត្តពោធិសាត់បានឱ្យដឹងថា៖ស្ត្រីជាម្តាយឈ្មោះ វ៉ែនសុធន់ អាយុ២៦ឆ្នាំមានទីលំនៅកណ្តុលស.ឃុំបឹងកន្ទួតស្រុកក្រគខេត្តពោធិសាត់ជាកម្មការនីកាត់ដេរ ។ក្មេងស្រីរងគ្រោះមានឈ្មោះ ឈឿនណារី អាយុ៧ឆ្នាំត្រូវជាកូនបង្កើតរៀនថ្នាក់ទី២ឪពុកចុងឈ្មោះ នីសាំងអាយុ៣៨ឆ្នាំកម្មកសំណង់ ។

មន្ត្រីដដែលបានបន្តថា៖ក្មេងស្រីរងគ្រោះបានយកលុយម្តាយចំនួន២.០០០រៀលទៅទិញទឹកខ្នុរក្រឡុក៤ដប់មកចែកបងប្អូនផឹក ។នៅពេលម្ដាយមកដល់ផ្ទះវិញបានសួរនាំកូនពីរឿងបាត់លុយពេលនោះក្មេងស្រីរងគ្រោះបានឆ្លើយប្រាប់ថានាងបានយកទៅទិញទឹកខ្នុរក្រឡុកចែកបងប្អូនផឹកអស់ហើយ។ ស្រាប់តែស្ត្រីជាម្ដាយបានស្ទុះទៅវាយបោចសក់ទះកំផ្លៀងនិងជាន់ក៏ទៅនឹងដីបណ្ដាលឱ្យរងរបួសពេញខ្លួននិងបង្កការភ្ញាក់ផ្អើលតាមបណ្តាញសង្គមតាមរយៈវីដេអូឃ្លីប។

ក្រោយការឃើញវីដេអូឃ្លីបនេះភ្លាមសមត្ថកិច្ច ជំនាញបើកការស្រាវជ្រាវបន្ទាន់រហូតឈានដល់ការឃាត់ខ្លួនស្ត្រីជាម្តាយដៃដល់នាំយកមកសាកសួរនៅស្នងការខេត្តពោធិសាត់ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕