Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់ ! បុរសម្នាក់កំពុងជិះម៉ូតូត្រូវរថយន្តស្ទួចបុក ពីក្រោយរបួសធ្ងន់ហើយក៏ស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់​កំពុងជិះម៉ូតូត្រូវរថយន្តស្ទួចបើកបុក ពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ហើយបានស្លាប់បាត់ បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីពេទ្យសួគ៌ា
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពី​វេលាម៉ោង​ ៧និង​៣០នាទី​យប់​ ថ្ងៃទី​១៨​ ខែ​កញ្ញា​ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២១៧ ចំណុចក្បែ ​ភោជនីយដ្ឋាន​ផ្ទះ​ស្រា​បៀរ​ ស្ថិតក្នុងភូមិ​ឬស្សី​ សង្កាត់ស្ទឹងមានជ័យ​២​ ខណ្ឌមានជ័យ​ រាជធានី ភ្នំពេញ ។

តាមប្រភពពីគ្រូពេទ្យសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យសួគ៌ាបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានត្រឹមតែ ស្គាល់ឈ្មោះ យ៉េត វណ្ណនេត អាយុជាង២០ឆ្នាំបានស្លាប់បាត់បង់ជីវិតពេលកំពុងសង្គ្រោះបន្ទាន់ ដោយ សាររបួសធ្ងន់ធ្ងរពេក ។

បើយោងតាម​ប្រភព័ត៌មាន​នៅកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស រង គ្រោះ ជិះម៉ូតូ​ម៉ាក ស្កុបពី​ ពណ៌ស​លាយ​ទឹក​ក្រូច​ ពាក់ ស្លាកលេខ​ ភ្នំពេញ​ 1BG- 1597 ធ្វើដំណើរ​តាម​ផ្លូវ​២១៧ ទិសដៅ​ពី​ត្បូងទៅជើង​ ខណះមកដល់​ចំនុចកើត​ហេតុ​ខាងលើ ស្រាប់​តែមានរថយន្ត​ស្ទូច​ ម៉ាក់​ ហ៊ីយ៉ានដាយ​ពណ៌​ស​ពាក់ស្លាកលេខ​ភ្នំពេញ​3C-4590 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅស្របគ្នា​ ក្នុងល្បឿនយ៉ាងលឿន មិនប្រយត្ន័បានជ្រុល​ទៅ​បុក​ម៉ូតូ​ពី​ក្រោយ​ពេញទំហឹង​ បណ្តាលឲ្យដួួល​ចូលក្រោម​រថយន្ត​ ហើយ​ត្រូវរថយន្ត​កិន​អូស​ពី​លើ​ បណ្តាលឲ្យបាក់​ភ្លៅខាងស្តាំ​ រយះ​ចេញ​ខ្លាញ់មកក្រៅ​ រងរបួសយ៉ាងធ្ងន់ធ្ងរ ភ្លាម​ៗជនរងគ្រោះ​ក៏ត្រូវ​បានរថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់នៅគ្លិនិក​ ឯកជន​សួគា៍​ ចំនែក​ម៉ូតូ​រងការខូចខាត​ផ្នែកខាងក្រោយយ៉ាង ដំណំ ។ ប្រភពបានបន្តទៀតថា ភ្លាមៗរថយន្ត​បង្កមិន​បាន​ឈប់​ដោះស្រាយ​នៅនិងកន្លែង​កើតហេតុ​នោះទេ​ គឺ​បាន​ព្យាយាម​បើក​​រត់គេច​ ជិត​១​គីឡូ​ម៉ែត្រ​ដល់ ក្បែុផ្លូវ​ចូល​ទៅ​កន្លែង​ចាក់​សំរាម​ចាស់​ ទើប​អ្នកបើកបរ​បានទុក​រថយន្ត​ចោល​ហើយ​រត់គេចខ្លួន​បាត់​ស្រមោល

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍​ក្រុង ចុះមកធ្វើការ​វាស់វែង​យក​រថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក​នៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដើម្បី​រងចាំ​ធ្វើការដោះស្រាយ​នៅ​ពេល​ក្រោយ​។ ដោយឡែក សពជនរងគ្រោះ ត្រូវរថយន្តសម្ភពរស្មីដឹកយកទៅតម្កល់ក្នុងវត្តក្បែរកន្លែងកើតហេតុ រងចាំទាក់ទង់សាច់ ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕