Friday, November 22, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

បុរសម្នាក់បានស្លាប់បន្ទប់ពីជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តដឹកដីបុកពេញទំហឹង

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បន្ទប់ពីជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តដឹកដីបុកពេញទំហឹងបែកក្បាល ធ្លាយខួរ ។កាលពីម៉ោងជិត៩យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅតាម បណ្ដោយ ផ្លូវជាតិ លេខ ៤ ចំណុច ជិត អគ្គបញ្ជាការ កងទ័ពជើងគោក ក្នុង សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានី ភ្នំពេញ ។
បើ យោងតាម ប្រភពព័ត៌មាន ពី កន្លែងកើតហេតុ បាន ឲ្យ ដឹងថា មុនពេល កើតហេតុ ជនរងគ្រោះ បាន ជិះ ម៉ូតូ ស្គុ ប ពីមួយ គ្រឿង ពណ៌ ស ពាក់ ផ្លាកលេខ ភ្នំពេញ 1-BC 6390 ជិះ ចេញពី បន្ទាយ ក្នុងទិសដៅ ពី លិចទៅ កើត គោលបំណង ទៅ ទិញ ម្ហូប មក បាយ ជុំគ្នា ខណៈ មកដល់ ចំណុចកើតហេតុ ខាងលើ ស្រាប់ តែមាន រថយន្ត យី ឌុប ម៉ាក FUSO មួយគ្រឿង ក្បាល ពណ៌ ត្រួយ ចេក ពាក់ ផ្លាកលេខ ភ្នំពេញ 2-E 9187 ធ្វើដំណើរ តាម បណ្តោយ ផ្លូវជាតិ លេខ ៤ ក្នុងទិសដៅ ពី កើ តទៅ លិច បញ្ច្រាសទិស គ្នា ក្នុង ល្បឿន លឿន បាន រេ ចង្កូត ជ្រុល ទៅបុក ចំ ពីមុខ ម៉ូតូ ពេញទំហឹង រួច កិន ពីលើ ចំក្បាល ធ្លាយ ខួរ ស្លាប់ ភ្លាមៗ ។ ហើយ ភ្លាមៗ នោះ រថយន្ត បង្ក ព្យាយាម បើក រត់ ទៅមុខ ប្រមាណ ជិត មួយរយ ម៉ែត្រ រួច ក៏បាន ឈប់ រថយន្ត បើកទ្វា រត់គេចខ្លួន ចូលក្នុង រោងចក្រ ត្រូវបាន សមត្ថកិច្ច តាម ចូល ឃាត់ បានមក វិញ ។

ជនរងគ្រោះ មានឈ្មោះ ពៅ វិច្ឆិការ អាយុ ៣៤ ឆ្នាំ មុខរបរ មន្ត្រី យោធា ស័ក្តិ ៥ នៅ អគ្គបញ្ជាការ កងទ័ពជើងគោក ។

ក្រោយ កើតហេតុ សមត្ថកិច្ច មូល ដ្ឋា ន សហការ ជាមួយ ជំនាញ ចរាចរណ៍ ខណ្ឌ កំបូល ចុះមក ដល់ ក៏បាន ទាក់ទង ទៅខាង ជំនាញ ចរាចរណ៍ ក្រុង មក វាស់វែង យក រថយន្ត បង្ក និង ម៉ូតូ រងគ្រោះ ទៅ រក្សាទុក រងចាំ ដោះស្រាយ នៅពេល ក្រោយ រួច ធ្វើ កំណត់ហេតុ ប្រគល់ ឲ្យ ក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី ៕