Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ចាប់ខ្លួន ករណីចេញសែកអត់លុយជាងមួយម៉ឺនដុល្លារ

ភ្នំពេញ៖ កម្លាំងនគរប៉ុស្តិ៍រដ្ឋបាលឃ្មួញកាលពីរសៀលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានស្រាវជ្រាវឈានដល់ចាប់ជនសង្ស័យ២នាក់ ករណីរំលោភលើទំនុកចិត្តដោយចេញសែកអត់មានលុយនៅ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

នគរប៉ុស្តិ៍បានឱ្យដឹងថា៖ជនសង្ស័យ២នាក់៖ឈ្មោះ គ្រី
គីមលាង ភេទប្រុស អាយុ៤៤ឆ្នាំមុខរបរពាណិជ្ជករអចលនទ្រព្យ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។ឈ្មោះ ភាគ ផានីន ភេទប្រុស អាយុ៣២ឆ្នាំជាបុគ្គលិក អង្គការសមាគមខ្មែរកម្ពុជាក្រោម ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ។

ជននេះបានចេញសែកគ្មានសាច់ប្រាក់ចំនួន១៣.០០០ដុល្លារឱ្យទៅជនរងគ្រោះ ឈ្មោះ ង៉ែត ចម្រើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនបេតុងលាយស្រាច់ជ្រេហ្គន ស្នាក់នៅក្នុងក្រុមហ៊ុន បេតុងលាយស្រាច់ជ្រេហ្គនផ្លូវបេតុងភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ ។

សម្ភារបាត់បង់៖លុយដុល្លារ ១៣.០០០ដុល្លារ ,សម្ភារបន្សល់ទុក សែកអត់លុយ២សន្លឹក ស្មើ១៣.០០០ដុល្លារ ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕