យុវជនម្នាក់រួមភេទជាមួយក្មេងស្រីអនីតិជនសម្រេចបាន៨លើក ត្រូវក្រុមគ្រួសារប្តឹងអោយសមត្ថកិច្ចចាប់វៃខ្នោះ
ខេត្តកណ្ដាល៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំបានសម្រេចចំនួន៨លើក នៅចំណុចភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនសង្ស័យឈ្មោះ រ៉ង រ៉ាមាន ហៅម៉ុកអាយុ១៧ឆ្នាំ មុខរបរកម្មករអគ្គិសនី នៅស្រុកអង្គស្នួល ខេត្តកណ្តាលត្រូវសមត្ថកិច្ចចាប់ខ្លួន។ជនរងគ្រោះ អាយុ១៣ឆ្នាំ១១ ។
មុនកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បានទាក់ទងគ្នាតាមFacebook ហើយបានស្រឡាញ់គ្នា រយ:ពេលជិតមួយឆ្នាំមកហើយ ។ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងជាង៣ទៀបភ្លឺ ជនរងគ្រោះបានរត់ចេញពីផ្ទះ ហើយទូរស័ព្ទហៅជនសង្ស័យឱ្យមកយកត្រឹមវត្តយស់មេត្រី ឃុំលំហាច ។
បន្ទាប់មកជនរងគ្រោះនិងជនសង្ស័យ បានជិះម៉ូតូឌុបគ្នាទៅស្នាក់នៅផ្ទះរបស់ជនសង្ស័យ នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល។ រហូតដល់ថ្ងៃទី២២ ខែឆ្នាំដដែល ទើបគ្រួសាររបស់ជនរងគ្រោះបានតាមរកឃើញក៏នាំជនរងគ្រោះត្រឡប់ទៅផ្ទះវិញ រហូតដល់ថ្ងៃទី២៤ខែឆ្នាំដដែលក្រុមគ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលលំហាច ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួននិងជនរងគ្រោះបានចាប់ផ្ដើមរួមភេទជាមួយគ្នាបានសម្រេចចំនួន៨លើក ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តតាមនីតិវិធី ៕