ស្ត្រីម្នាក់មកលោតពីលើស្ពានស្ទឹងមានជ័យប៉ងសម្លាប់ខ្លួនតែរងរបួសធ្ងន់.!
ភ្នំពេញ៖ ស្ត្រីម្នាក់ឈ្លោះគ្នាជាមួយប្តីបានមកលោតពីលើស្ពានស្ទឹងមានជ័យប៉ងសម្លាប់ខ្លួនតែរងរបួសធ្ងន់។ករណីនេះនៅតាមបណ្ដោយផ្លូវ២១៧លើស្ពានស្ទឹងមានជ័យសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យកាលពីម៉ោង១០យប់ថ្ងៃទី៣០ខែមីនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ស្ត្រីប៉ងសម្លាប់ខ្លួនឈ្មោះ លីនដាអាយុជាង២០ឆ្នាំ ធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលខាងក្រោយក្លិបសុធីសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។
អ្នកដែលឃើញហេតុការណ៍បានឱ្យដឹងថា៖ដំបូងស្ត្រីម្នាក់នេះបានដើរយំតាមបណ្តោយផ្លូវ២១៧មកដល់ចំណុចលើស្ពានស្រាប់តែឡើងបង្កាន់ដៃស្ពាន។ឃើញដូច្នោះក៏មានអ្នករត់ទៅចាប់ដៃបានម្ខាងតែមិនជាប់បណ្ដាលឱ្យស្ត្រីនោះលោតទម្លាក់ខ្លួនមកក្រោមតែមិនស្លាប់បណ្ដាលឱ្យរបួសធ្ងន់។
ក្រោយកើតហេតុបុរសជាប្តីបានមកដល់ហើយបានប្រាប់ថា៖មុននេះរូបគាត់ជាប្តីបានឈ្លោះប្រកែកគ្នា តែមិននឹកស្មានថាប្រពន្ធមកលោតលើស្ពានប៉ងសម្លាប់ខ្លួនបែបនេះទេ៕