Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចវែកមុខចាប់បានជនសង្ស័យ២នាក់ ដែលលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈ

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ទោជួនណារិន្ទបានឱ្យដឹងនៅល្ងាចថ្ងៃ៣០ ខែមីនា ឆ្នាំ២០២១ថា កម្លាំងនគរបាលក្រុងព្រះសីហនុសហការជាមួយនគរបាលស្រុកព្រៃនប់និងនគរប៉ុស្តិ៍រដ្ឋបាលបិតត្រាំង។កម្លាំងបានបង្ក្រាបករណីលួចខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈដោយចាប់ជនសង្ស័យបាន២នាក់នៅម្តុំពយម៉ាចូវភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

លោកស្នងការបានបន្តថា៖ជនសង្ស័យបានលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវសាធារណ:ដែលទើបដាក់ថ្មីនៅតាមផ្លូវជាតិលេខ៤ម្តុំផ្លូវចូលក្បាលឆាយក្នុងសង្កាត់លេខ១និងតាមផ្លូវបំបែកចុះទៅវត្តអូរត្រេះសង្កាត់លេខ៤ក្រុងព្រះសីហនុកាលពីថ្ងៃទី២៧រហូតថ្ងៃទី២៩ខែមីនាកន្លងទៅ។

លោកស្នងការនគរបាលខេត្តបានបញ្ជាក់ថា៖ជនសង្ស័យឈ្មោះសុចចាន់ឌីអាយុ១៨ឆ្នាំ,ឈ្មោះ សុច ចាន់ធួន ភេទ ប្រុស អាយុ ២១ ឆ្នាំទាំងពីរនាក់ស្នាក់នៅភូមិគគីរ ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។វត្ថុតាងដកហូតបាន,សំបកខ្សែភ្លើងនិងបន្ទះលួសរុំខ្សែភ្លើងមួយចំនួនធំ,ពូថៅដៃ២,រណាអារដែក១,កាំបិតផ្គាក់២,ជំពាមកៅស៊ូគ្រាប់ដែក១៦,ម៉ូតូ១គ្រឿងម៉ាក Exicter ពណ៌ ខ្មៅ គ្មានផ្លាកលេខ,ដែកដក១,ស្ពាន់ខ្សែភ្លើងប្រភេទThipha Cable 2020៣ប៉ាវ។

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យទាំង២នាក់បានសារភាពសមត្ថកិច្ចក៏បានបន្តចុះទៅឆែកឆេរ នៅទីតាំងកន្លែងទទួលផលចោរកម្មដែលស្ថិតនៅភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ ដែលមានម្ចាស់ផ្ទះឈ្មោះឡុញសឿភេទប្រុសអាយុ៥២ឆ្នាំទិញលក់អេតចាយស្នាក់នៅទីតាំងខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បី ចាត់ការបន្តទៅតាមនីតិវិធី៕