Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់ក្រុមទំនើង៨នាក់ចំណោម៩នាក់ដែលកាប់ជាងធ្វើផ្ទះម្នាក់ឱ្យរបួសធ្ងន់

ខេត្តមណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ចស្រុកកែវសីមាបានតាមចាប់ក្រុមក្មេងទំនើងដែលប្រព្រឹត្តអំពើហិង្សាបានចំនួន៨នាក់ចំណោម៩នាក់ករណីកាប់ជាងធ្វើផ្ទះម្នាក់ឱ្យរបួសធ្ងន់។ការចាប់ក្រុមទំនើងនេះនៅភូមិពូង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖មានករណីហិង្សាដោយចេតនាបានកើតឡើងបង្កដោយ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន៩នាក់បានជិះម៉ូតូ៥គ្រឿងប្រដាប់ដោយដាវនិងដំបងមកបង្ករឿងវាយនិងដេញកាប់ មកលើក្រុមជាងផ្ទះ បណ្ដាលឱ្យជាងផ្ទះម្នាក់រងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះប៉ូយ កែនភេទប្រុសអាយុ២៣ឆ្នាំភូមិពូរង៉ោលឃុំមេម៉ង់ស្រុកកែវសីមាខេត្តមណ្ឌលគីរី របួសត្រូវចំខ្នង។ក្រុមក្មេងទំនើងបន្ទាប់ពីធ្វើសកម្មភាពបង្កអំពើហិង្សារួច បានបើកម៉ូតូចំនួន ៥គ្រឿង រត់គេចខ្លួនបាត់អស់។

បន្ទាប់មកសមត្ថកិច្ចតាមចាប់បានឈ្មោះសាន សុខ អាយុ ២៣ឆ្នាំ,ឈ្មោះ ញេវ ថាត អាយុ ២៣ឆ្នាំ,ឈ្មោះ ស្រី ក្រុងអាយុ ២០ ឆ្នាំ,ឈ្មោះ ប្លុល យិន អាយុ ១៨ ឆ្នាំ,ឈ្មោះ សាន ធឿនអាយុ ១៤ឆ្នាំ,ឈ្មោះ ធុន ប្លូន អាយុ១៩ ឆ្នាំ,ឈ្មោះ ខេត លីផូ អាយុ១៨ ឆ្នាំ,ឈ្មោះប្លុល និនអាយុ ១៨ ឆ្នាំ។ទាំង៨នាក់ជាជនជាតិដើមភាគតិព្នងរស់នៅភូមិ ពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូបានចំនួន ៣គ្រឿង រីឯបក្ខពួកវាម្នាក់ទៀតឈ្មោះ ញិក សាលៀ កម្លាំងកំពុងស្រាវជ្រាវបន្តតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕