Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

យោធាម្នាក់​ជិះម៉ូតូបុកដើមតាសេកបាក់កស្លាប់យ៉ាងអាណោចអធម៌

ឧត្តរមានជ័យ​៖ បុរសជាមន្ត្រីយោធាម្នាក់ជិះម៉ូតូមិនប្រយត្ន័ធ្លាក់ផ្លូវជ្រុលទៅបុកដើមត្រសេកផ្លោងចូលក្នុង ស្រែបាក់.ក ស្លាប់យ៉ាងអាណោចអធម៌
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៩ខែ កញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៦៧ ភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាំង អេន​ ភេទប្រុស​អាយុ៣៤ឆ្នាំ មុខរបយោធារស់នៅ ភូមិទួលទា្រស ឃុំលំទង ស្រុកអន្លង់វែង ឧត្ដមានជ័យ ។
សមត្ថកិច្ចបានបន្តថា បុរសរងគ្រោះ ជាមន្ត្រីយោធា កងល្បាតទី២ អង្គភាពកងការពារព្រំដែនគោគ លេខ ៤០៣ បានជិះម៉ូតូម៉ាកត្រៃ ពណ៍ប៉ារ៉ា សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ខេមរភូមិន្ទ ១-៥៦៦៦ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៦៧ ប្រហែលជាបើកលឿនដោយមិនបានប្រុងប្រយត្ន័ខណៈមកដល់ចំណុចកើត ហេតុ មិនដឹងយ៉ាងមេចបានជាម៉ូតូរេចង្កូតធ្លាក់ផ្លូវជ្រុល ទៅបុកដើម តាសេកបន្តផ្លោងចូលវាលស្រែបណ្ដាល ឲ្យបាក់.កស្លាប់ភ្លាមៗគួរឲ្យសង្វេក ។

ក្រោយពេលកើត​ហេតុ សមត្ថកិច្ចជំនាញ​ចុះធ្វើកោ សល្យវិច្ឆ័យបញ្ជាក់ថា​ សពជនរងគ្រោះពិតជាគ្រោះ ថ្នាក់ចរាចរណ៍ប្រាកដមែន បន្ទាប់មកសមត្ថធ្វើកំណត់ ហេតុប្រគល់សព ជូនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕