ចុម!បុរសម្នាក់ដើរជីកផ្នូខ្មោចបុរាណត្រូវសមត្ថកិច្ចឃាត់ខ្លួន
បន្ទាយមានជ័យ៖ កម្លាំងនគរបាលការពារបតិកភ័ណ្ឌប្រចាំតំបន់ប្រាសាទបន្ទាយឆ្មារបានឃាត់ខ្លួនជន សង្ស័យម្នាក់ក្នុងចំណោម២នាក់ ខណៈពួកគេបាននាំ គ្នាដើរជីកថ្នូសពបុព្វបុរសខ្មែរដើម្បីរកគ្រឿងអលង្ការ មានតម្លៃនៅស្ថានីយ៍វាលបញ្ចុះសពនៅចំណុចគោក ស្នួល ៖ ហេតុការណ៍ឃាត់ខ្លួនបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៨ នៅខាងលិចភូមិផ្សារថ្មីឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ ។
ជនសង្ស័យទី១៖ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មាន ឈ្មោះ កុច ជំរៀង ភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំ នៅភូមិកសិណ ឃុំថ្មពួកស្រុកថ្មពួក ខេត្តបន្ទាយមាន ជ័យ ។ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន សារភាពថាបួនថ្ងៃមុនរូបគេធ្លាប់បានទៅជីកផ្នូរបុព្វ បុរសនៅព្រៃបញ្ចុះខ្មោចបុរាណគោកតាមោកនៅខាងលិចភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ។ លើកនោះនិងលើកនេះខ្លួននិងមិត្តភក្តិរកមិនបានគ្រឿងអលង្ការ ជាពិសេសឡតដែលគេពេញនិយម មានតម្លៃនិងត្រូវគេកម្ម៉ង់ទិញនោះឡើយ ។
លោកវរសេនីយ៍ តាប់ សាអ៊ុ ប្រធានអង្គភាពកម្លាំងនគរបាលការពារបតិកភ័ណ្ឌប្រចាំប្រាសទបន្ទាយឆ្មារ បានឲ្យដឹងទៀតថា ក្រៅពីជនសង្ស័យសមត្ថកិច្ចចាប់បានវត្ថុតាងមានចបកាប់១ចបជីក១ ពូថៅ១ ។ លោកបានបន្ត
ជនល្មើសជីកផ្នូរសពបុព្វបុរសខ្មែររកបន្លុងសព សំណែនឬមរតកសព មានតម្លៃនោះបានស្ងាត់បាត់យូរហើយ ទើបតែមានពេលនេះមានឡើងវិញក៏ត្រូវបង្ក្រាបបានតែម្ដង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធី ៕