នគរបាលប៉ុស្ដិ៍ច្បារអំពៅ២ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយកាប់បុរសម្នាក់របួសធ្ងន់
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដីច្បារអំពៅ២ ធ្វើការឃាត់ខ្លួនបន្ទាប់ពីកាប់បុរសម្នាក់រងរបួសធ្ងន់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង០០នាទីថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២១ នៅចំណុចមុខផ្ទះគ្មាន លេខ ផ្លូវ លំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
-ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ពៅ ចំរើន ហៅ ខ្លី ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
-ចំណែកជនរងគ្រោះមានឈ្មោះ ផេង លាងង៉ែត ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងដេកនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដើរមកដល់ក៏យក កាំបិតប៉័ងតោគោះតុខ្លាំងៗនៅកន្លែងជនរងគ្រោះដេក រួចសួរជនរងគ្រោះថា ឃើញប្រពន្ធអញអត់? ជនរងគ្រោះឆ្លើយថា មិនឃើញទេ! ហើយក៏មានទំនាស់ពាក្យសម្តីគ្នា រួចជនសង្ស័យយកកាំបិតប៉័ងតោកាប់ជនរងគ្រោះចំក្បាលបែកចេញឈាម ពេលនោះក៏មានប្រជាពលរដ្ឋក្បែរនោះទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកាំ បិតប៉័ងតោ០១ យកមកសួរនាំតាមតាមនិតិវិធី ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ចំណេកជនរងគ្រោះត្រូវបានក្រុម គ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ៕