ផ្ទះសំណាក់អូដឹមបើកឲ្យជក់គ្រឿងញៀនសមត្ថកិច្ចស្រាវជ្រាវចុះទៅបង្ក្រាបឃាត់បានខ្លួន២នាក់
ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ត្រូវបានកម្លាំងជំនាញខណ្ឌពោធិសែនជ័យ ស្រាវជ្រាវឈានដល់ ចុះទៅបង្ក្រាបចាប់ខ្លួនបាន រួមជាមួយថ្នាំញៀន ឧបករជក់ មួយចំនួនទៀត ខណៈដែលជនសង្ស័យ ដេកសង្ងំជក់គ្រឿងណៀន ក្នុងបន្ទប់លេខ១០២ ជាន់ទី១ ផ្ទះសំណាក់អូដឹម ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១១និង៣០នាតីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ។
ក្នុងប្រតិបត្តិការខាងលើ ដឹកនាំដោយលោក មន វុធី អធិការរងខណ្ឌពោធិសែនជ័យ ក្រោមការសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងក្រោយពីស្រាវជ្រាវ ម៧ខសញ្ញា សេព ជួញដូរគ្រឿងញៀនខាងលើ និងផ្តល់ជម្រកឲ្យប្រព្រឹត្តបទល្មើស សមត្ថកិច្ចចុះទៅឃាត់ខ្លួនបាន២នាក់ ម្នាក់ជាអ្នកមើលការខុសត្រូវផ្ទះសំណាក់ខាងលើ ។
តាមនគរបាលបានឲ្យដឹងថាទីតាំងផ្ទះសំណាក់ខាងលើ មានថៅកែឈ្មោះ បែល វណ្ណាដា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរថៅកែផ្ទះសំណក់ ស្នក់នៅកន្លែងកើតហេតុ មានស្រុកកំណើត សង្កាត់បេងកក់១ ខណ្ឌទួលគោក ។
ក្រោយពីកម្លាំងជំនាញស្រាវជ្រាវ ឈានដល់ចុះទៅចាប់ឃាត់ខ្លួន មេការផ្ទះសំណាក់ម្នាក់ និងស្រីម្នាក់ទៀត ដកហូតបានថ្នាំញៀន និងឧបករណ៍ជក់ ។
ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ វិត វទ្ធី ហៅ អាចែ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មេការ ផ្ទះសំណាក់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិសូប៉េង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាសមាស ខេត្តកំពត ។ ទី២ ឈ្មោះ ម៉ាក ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ម៉ាស្សា ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។
ក្រោយពីចាប់ជនសង្ស័យបាន២នាក់ ហើយសមត្ថកិច្ចហៅថៅកែផ្ទះសំណាក់ផងដែរ សរុប៣នាក់ ទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីបន្តនីតិវិធី រីឯផ្ទះសំណាក់ខាងលើ ត្រូវបានលោកស្រីព្រះរាជអាជ្ញាបង្គាប់ឲ្យបិទទ្វារជាបណ្តោះអាសន្ន ៕