ទីតាំងភ្នាល់បាលទះមួយកន្លែងនៅឃុំក្រោលគោពិតជាមិនខ្លាចឆ្លងកូវីដ-១៩ មែនបានជាបើកដំណើរការយ៉ាងរលួន អជ្ញាធរមើលមិនឃើញ
ស្វាយរៀង ៖ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ បានប្រាប់អ្នកសារព័ត៌មាន អោយដឹងថានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ មានកន្លែងភ្នាល់បាល់ទះមួយកន្លែងបានបើកលេងយ៉ាងរលួនអោយមនុស្សចូលលេងជារៀងរាល់សប្ដាហ៍ដោយ ក្នុងមួយសប្ដាហ៍ លេងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ មានមនុស្សយ៉ាងច្រើនដែល មកពីតំបន់ផ្សេងគ្នាដោយមិនខ្លាចឆ្លងមេរោគកូវីដ-១៩ទល់តែសោះ។
ពលរដ្ឋបានបន្តថាទីតាំងដែលលេងបាលទះ នឹងអោយមនុស្សដាក់លុយផ្នល់គ្នាដោយសេរីមានឈ្មោះ Bee Bee Cafe & ការហ្វេដូងក្រអូប ។ ហើយបើតាមអ្នកដែលបានចូលលេងក្នុងទីតាំងនោះ ថាមនុស្សក្នុងមួយថ្ងៃៗ រាប់រយ នាក់ រថយន្តសេរីទំនើបៗ ម៉ូតូក៏ច្រើនគ្រឿង ហើយទឹកប្រាប់ដែលចាក់ផ្នល់គ្នានោះ ចន្លោះ ពីរ ៥០មុឺន ទៅដល់ជាង ២លាន់ក៏មាន។
ទាក់ទងនឹងកន្លែងបើកល្បែងបាល់ទះខាងលើលោក ភោគ វណ្ណថន មេឃុំក្រោលគោ បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទ័ថា ម្ចាស់ទីតាំងឈ្មោះ ណុច ភេទស្រី តែមិនដឹងត្រកូលអីទេ ហើយនៅខែមុនក៏លោកថាបានចុះទៅបិទម្ដងរួចហើយដែល។ ដោយបិទទីតាំងខាងលិច តែពេលនេះបើកទីតាំងខាងកើតមិនដឹងថាម្ចាស់គិតយ៉ាងមិចទេ ហើយនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ក៏អោយកំលាំងសមត្ថកិច្ចចុះបិទរួចរាល់ដែល៕