នគរបាលប៉ុស្តិច្បារអំពៅ២ ចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកា សាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ នៃអធិការរដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការ ឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៤-០៨-២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ លំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកនាយប៉ុស្តិ៍ច្បារអំពៅ២ បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៥៦២ ចុះថ្ងៃទី២១-០៧-២០២១ របស់លោក ទិត ដាលីន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ។
លោកនាយប៉ុស្តិ៍បានបន្តថា ជនសង្ស័យដែលចាប់ខ្លួនមានឈ្មោះ ស៊ូ ម៉ាប់ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យជាប់ពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជួនទៅអធិការរដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការបន្តតាមនិតិវិធី ៕