ពិតជាខ្លាំងមែន! ម្ចាស់សង្វៀនជល់មាន់និងអាប៉ោង នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែងជាមន្ត្រីយោធា ហ៊ានផ្គើន បំរាមរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ហើយវ៉ៃអ្នកសារព័ត៌មានទៀត!
ព្រៃវែង ៖ លោក ផាត់ ហ៊ន និងអ្នកសារព័ត៌មាន មួយចំនួនទៀតត្រូវបានក្រុមអ្នកញៀនល្បែងជល់មាន់និងអាប៉ោងវាយបណ្ដាលអោយរបួសនិងបែកទូរសព្ទ័ ខណៈចុះទៅយកព័ត៌ពិតជាក់ស្តែង នៅកន្លែងសង្វៀនជល់មាន់ របស់ឈ្មោះ លោក រិន ដែលជាមន្ត្រីយោធាល្បីឈ្មោះ ជាយូរយាណាស់មកហើយ ដែលគ្មានអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានបង្រាប។
ជាក់ស្តែងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ម្សិលមិញ ក្រុមអ្នកសារព័ត៌មាន មានលោក ផាត់ ហ៊ន និងអ្នកផ្សេងទៀត ចុះទៅផ្តិតយករូបភាពជាក់ស្តែង ត្រូវក្រុមអ្នកញៀនល្បែងជល់មាន់និងអាប៉ោង ដេញវាយរត់បាតជើងស ព្រាត។
ដែលទីតាំងប្រព្រឹត្តបទល្មើសល្បែងសុីសងខាងលើនោះស្ថិតនៅភូមិព្រែកគុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ហើយអ្នកវាយនោះគេស្គាល់ថា៖ ជាម្ចាស់សង្វៀនជល់មាន់និងអាប៉ោង ដែលមានឈ្មោះថា៖ លោក រិន ដែលមានតួនាទី ជាទាហាន។
ពាក់ព័ន្វករណីនេះ លោកសួន សំអឿន អធិការស្រុកកំពង់ត្របែកខេត្តព្រៃវែងបានឲ្យដឹងថា៖ ពិតជាមានលេងមែន តែទើបបាន១គូរ២គូតែប៉ុណ្ណោះ តែត្រូវសារព័ត៊មានទៅដល់ ហើយកើតជាជម្លោះតែម្តងទៅ ហើយជម្លោះនេះត្រូវបានបញ្ចប់គ្នាអស់ហើយ។
ហើយមហាជននិងអ្នកសារព័ត៌មានក្នុងស្រុករងចាំមើលថា ៖ តើអាជ្ញាធរនឹងមន្ត្រីពាក់ព័ន្វនៅ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងមានវិធានការបែបណាទៅលើម្ចាស់សង្វៀនជល់មាន់និងអាប៉ោងដែលហ៊ានបើកលេង ប្រឆាំងរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល និងខុសបំរាមគោ ច របស់រដ្ឋបាលខេត្តព្រៃវែងផងនោះ,,,?។
សូមឯកឧត្តមជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តមព្រំ សន្ធរ មេត្តា មានចំណាត់ការ ទៅលើក្រុមជនដៃដល់និងម្ចាស់សង្វៀនជល់មាន់និងអាប៉ោងដែលហ៊ានបើកលេងល្មើសបំរាមរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល មិនអោយមានកាជួបជុំ ម្នាក់នេះផងទាន!។
ដើម្បីជាការព្រមាន កុំឲ្យ មានអ្នកផ្សេងៗទៀតល្មើសនិងបំរាមរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដាក់ឲ្យអនុវត្តន៍ច្បាប់ ៕