Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចខេត្តបន្ទាយមានជ័យបង្ហាញមុខជនសង្ស័យ ជួញដូរគ្រឿងញៀននាក់

បន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានបង្ហាញមុខជនសង្ស័យមេខ្លោងគ្រឿងញៀននិងបក្ខពួកចំនួន៥នាក់នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយការបង្រ្កាបនិងដកហូតគ្រឿងញៀនបានជាង ២គី ឡូក្រាម និងកាំភ្លើងម៉ាកឡុក៣ដើម កាំភ្លើងប្រើខ្យល់១ ដើមនិងរថយន្ត ២គ្រឿង។ក្រោម ការដឹកនាំ កម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចេញប្រត្តិបត្តិការ បង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀន ប្រុសស្រី ៥នាក់ ចំណាយពេល២ថ្ងៃចុង ក្រោយធ្វើនៅក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណនិង បន្តឈានទៅ បង្រ្កាបផ្ទះជួលជនសង្ស័យ ដល់ទឹកដីក្រុងសៀមរាបខេត្ត សៀមរាប រកឃើញគ្រឿងញៀន លាក់ទុកក្នុងបន្ទប់ជាង២ គីឡូក្រាមនោះ។

​លោកឧត្តមសេនីយ៍ត្រី ចាប សុប្ញទ្ធិ ស្នងការរងទទួល ផែនប្រឆាំងបទល្មើសប្រាប់ឱ្យដឹងថា កម្លាំងនគរបាល បង្រ្កាបជនសង្ស័យគ្រឿងញៀនទាំង៥នាក់ជាបក្ខពួក និងជាមេខ្លោងគ្រឿងញៀនធំបានសម្រេចនៅពេលនេះក្រោយពីកម្លាំងនគរបាលបានស្រាវជ្រាវស៊ើប អង្កេតរយៈពេល១ខែមកហើយប្រើប្រាស់វិធានការ សម្ងាត់តាមរយៈមុខសញ្ញាជនសង្ស័យគ្រឿងញៀនដែលបានបង្រ្កាបកន្លងមកនៅក្នុងខេត្តបន្ទាយមាន ជ័យ។

​លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថាជនសង្ស័យគ្រឿងញៀងទាំងនេះជាមុខសញ្ញាជួញដូរលក់ចែក ចាយគ្រឿងញៀនចំនួន៣ខេត្តគឺខេត្តបន្ទាយមានជ័យ សៀមរាបនិងខេត្តបាត់ដំបង។ការ បង្រ្កាបនេះសមត្ថកិច្ចដកហូតបានគ្រឿងញៀនមេតំហ្វេតាមីនwy៨៧៦៤ គ្រាប់ស្មើទម្ងន់ ៧៩៩,៩៤ក្រាម, ថ្នាំញៀនមេតំហ្វេតាមីនទឹកកកទម្ងន់១៩៩៥,០១ក្រាម, ថ្នាំញៀនកេតា មីន៨,៥១ក្រាម ថ្នាំគ្រាប់អ៊ិចស្រា្តស៊ីទម្ងន់២,៩៦ ក្រាម,ជញ្ជីងថ្លឹងគ្រឿងញៀន៤គ្រឿង, អាវុធខ្លី៤ដើម ក្នុងនោះអាវុធខ្យល់១ដើម,រថយន្តចំនួន២គ្រឿង។

​លោកស្នងការឱ្យដឹងទៀតថា ករណីបង្រ្កាបគ្រឿង ញៀនខាងលើ កម្លាំងនគរបាល បន្តស្រាវជ្រាវដើម្បីតាមស្វែងរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធមួយចំនួនទៀត។

​លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា អង្គភាពអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យបាន ប្តេជ្ញាខ្ពស់ជាមួយ និងសមត្ថកិច្ចពាក់ដើម្បីបបង្រ្កាបគ្រឿងញៀឱ្យមានប្រសិទ្ធភាព កាត់បន្ថយនិងលប់ បំបាត់គ្រឿងញៀនក្នុង ទឹកដីខេត្តបន្ទាយមានជ័យ។

​លោកព្រះរាជអាជ្ញាបញ្ជាក់ឱ្យដឹងទៀតថា គ្រឿង ញៀនមានផលប៉ះពាល់ធ្ងនធ្ងរដល់ សង្គមខ្មែរ ជាពិសេសអ្នកប្រើប្រាស់គ្រឿងញៀនអាចទៅធ្វើសកម្មភាព ប្រព្រឹត្តបទល្មើស លួច ឆក់ប្លន់ អំពើហឹង្សា បង្កឱ្យប៉ះពាល់សន្តិសុខសង្គម។

​ជនសង្ស័យគ្រឿងញៀននិងវត្ថុតាងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕