Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវឃាតករសម្លាប់​ យកសពច្រកចូលបាវយក ទៅផ្លុងចោល

ភ្នំពេញ​ ៖​ គួរឲ្យសង្វេកខ្លាំងណាស់ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់​យក​ទ្រព្យសម្បត្តិរួចយកសពច្រកចូលក្នុងបាវ​យកចោលក្នុងបន្ទប់ផ្ទះជួលជាន់ទី២ បង្កការភ្ញាក់​ផ្អើលយ៉ាងខ្លាំងកាលពីវេលម៉ោង០៦និង​៣០នាទីព្រលប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០២១​នៅភូមិត្រពាំងក្រសាំង​ ខណ្ឌ ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

សពក្មេងប្រុសរងគ្រោះមានឈ្មោះ គៀន​ ដារ៉ា​ ភេទប្រុសអាយុ១២ឆ្នាំ​ ស្នាក់នៅជាមួយ​ម្តាយ​ មានស្រុកកំណេីតនៅស្រុកកោះក្រឡ​ ខេត្តបាត់ដំបង។

យោងតាមការរៀបរាប់ពីស្ត្រីជាម្តាយរបស់ជនរងគ្រោះបាន ប្រាប់អោយដឹងថា​ រូបគាត់​បានមកស្នាក់នៅកន្លែងកេីតហេតុ អស់រយះពេល២ឆ្នាំមកហេីយ​ ដោយគាត់ជាស្ត្រីមេម៉ាយ​ មានកូនចំនួន២នាក់​((ស្រីម្នាក់ប្រុសម្នាក់​ កូនច្បងអាយុ១៥ឆ្នាំ​))ចំណែកកូនប្រុស​ដែលស្លាប់អាយុ១២ឆ្នាំ។​ ស្ត្រីជាម្ដាយជនរង​គ្រោះបានបន្តថា​ នៅថ្ងៃកេីតហេតុ កូន​ប្រុសរបស់គាត់នៅបន្ទប់ជួលតែម្នាក់ឯង​ ឯរូបគាត់និងកូនស្រីច្បងបានទៅធ្វេីការ​នៅ​រោង​ចក្រ ។
ម្តាយក្មេងរងគ្រោះបានអោយដឹងទៀតថា​ ខណៈរូបគាត់កំពុងតែធ្វេីការស្រាប់តែមានគេបានខល​ប្រាប់ថាកូនប្រុសរបស់គាត់ត្រូវគេសម្លាប់ចោលក្នុងបន្ទប់បាត់ទៅ​ហើយ ភ្លាមៗនោះរូបគាត់ក៏ប្រញាប់ ប្រញាពីនាក់កូនស្រីបងសូមគេចេញមុនម៉ោងដោយរោងចក្រតំរូវឲ្យថែមដល់ម៉ោង៨យប់ទើបឲ្យចេញ លុះមកបន្ទប់ជួល​ក៏​មានការ ភ្ញាក់ផ្អេីល​តែម្តង។

ជុំវិញករណីខាងលេីនេះផងដែរ​ ម្តាយជន​រងគ្រោះប្រាប់ថា​ បានបាត់លុយញាត់ក្នុងកូនជ្រូកប្រមាណជា៣០០ដុល្លា និងគ្រឿង​អលង្ការផ្លាកទីនចំនួន២ជី រួមនិងទូរស័ព្ទដៃ ០១គ្រឿងផងដែរ។ ដោយស្ត្រីម្ដាយជាជនរង​គ្រោះបានសង្ស័យថា​ ជាករណីសម្លាប់​ រួចប្លន់យកទ្រព្យសម្បត្តិ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះមកធ្វើការស្រាវ​ជ្រាវដេីម្បីវែកមុខឃាតករ​ ។​ ហើយដោយ​មាន​ការសង្ស័យក៏បានឃាត់ខ្លួនបុរស ម្នាក់យក​ទៅសួរនាំនៅប៉ុស្តិ៍ប៉ូលិសភ្លាមៗ​ ។​ បន្ទាប់មក​សមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ​ រួចរាល់ក៏ប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើ​បុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕