Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

នគរបាលចាប់ និងបញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការ រឿងរំលោភទំនុកចិត្ត


(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនជនត្រូវចោទម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ គង់ ប៊ុនណាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជាប្រធានក្រុមហ៊ុនសាងសង់ រស់នៅផ្ទះលេខ បេ៣២០ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បន្ថែមថា ការឃាត់ និងបញ្ជូនខ្លួន ជនត្រូវចោទទៅកាន់តុលាការ ធ្វើឡើងតាមដីកាបញ្ជាឱ្យនាំខ្លួនរបស់លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្តដោយអភិបាល ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឩសភា និងខែមិថុនា ឆ្នាំ២០២០។
ខណៈនេះ ជនត្រូវចោទកំពុងស្ថិតក្រោមចំណាត់ការរបស់តុលារ ក្នុងការសួរចម្លើយ មុនពេលសម្រេចថាតើត្រូវឃុំខ្លួន ឬត្រូវដោះលែងឱ្យមានសេរីភាពវិញ?