Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ម្ដាយចិត្តព្រៃផ្សៃ​ ចាប់កូនស្រីបង្កើតឲ្យឪចុងរំលោភបានសម្រេចជាច្រើនដង

កណ្ដាល​ ៖​ បុរសស្ត្រីចិត្ដតិរិច្ឆាន២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនវាយខ្នោះ​ យក​ទៅ​សួរនាំបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីឪពុកក្មេងស្រីរងគ្រោះដោយចោទប្រកាន់ថា​ បាន​រួមគំនិតគ្នាវាយធ្វើបាបនិងចាប់កូន​បង្កើតអោយឪពុកចុង​រំលោភជាច្រើនដង​
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​នៅថ្ងៃទី ០៣ខែ កញ្ញា​ ឆ្នាំ ២០២១​ នៅចំណុច​ភូមិ​ព្រែក​រការ​ ឃុំ​ ព្រែក​រការ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​ កណ្តាល​។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្មេងស្រីរងគ្រោះមាន ឈ្មោះ​ ម. ស.ម អាយុ​១២​ឆ្នាំ​ មានទីលំ​នៅ​ភូមិ​ ព្រែក​សំរោង​ទី២​ សង្កាត់​ តាខ្មៅ​ ក្រុង​ តាខ្មៅ​ ខេត្ត​កណ្ដាល​ -​ មុខ​របរ​សិស្ស ។
ចំណែកជនសង្ស័យមានចំនួន០២នាក់៖ ទី
១-​ឈ្មោះ​ មួង​ ចាក​ ហៅ​ តាក់ ភេទប្រុស អាយុ​៤៧ ឆ្នាំ​មានទីលំនៅ​ ​ភូមិ​ ព្រែក​រការ​ ឃុំ​ ព្រែក​រការ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​-​ មុខរបរ​ កសិករ​(ត្រូវ​ជាឪពុក​ចុង)​ជនរងគ្រោះ​ ។
ទី២-ឈ្មោះ​ ជាន​ ហ៊ុច​ ភេទ​ ស្រី​ ៥០ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ព្រែក​រការ​ ឃុំ​ ព្រែក​រការ​ ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​កណ្តាល​។ មុខរបរ​ មិន​ពិត​ប្រាកដ​។ (ត្រូវជាម្ដាយបង្កើត​ )ជនរងគ្រោះ។

សមត្ថកិច្ចបន្ត​ថា​ បើតាមការរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា​ នៅថ្ងៃមិនចាំក្នុងខែមិនាឆ្នាំ២០២០​ ឈ្មោះ​ ជាន​ ហុច​ អាយុ​ ៥០ឆ្នាំ​ ត្រូវ​ជាម្តាយបង្កេីត​របស់​ជនរងគ្រោះ​ បាន​ចុះចោលប្តីរបស់ខ្លួន​ ទៅ​មានប្តីថ្មី​មួយ​ទៀតឈ្មោះ​ មួង​ ចាត​ ហៅ​ តាក់​ ដែលជា​(ជនសង្ស័យ​)​ រស់​នៅ​ភូមិ​ឃុំ​កេីតហេតុ​ខាងលេី​ រហូត​ដល់​ថ្ងៃ​ទី​២៦​ កក្កដា​ ឆ្នាំ​២០២១​វេលា​ម៉ោង​ ០៨​និង០០នាទី​ម្តាយ​បង្កើត​របស់​ជនរងគ្រោះ​បាន​មកដល់ផ្ទះ​ឪពុក​បង្កើត​របស់​ជនរងគ្រោះ​ ហេីយ​បានសុំជួបជនរង​គ្រោះ​មួយថ្ងៃ​ ពេល​នោះឪពុក​របស់​ជនរងគ្រោះ​បាន​អនុញ្ញាត​អោយ​នៅជាមួយ​ជនរងគ្រោះ​មួយយប់​ លុះស្អែក​ឡេីង​វេលាម៉ោង​ ១៦និង​៣០នាទី​ព្រឹក​ ពេល​ឪពុក​របស់​ជនរងគ្រោះ​ទៅចំការ​បាត់​ ស្រាប់តែម្តាយ​បង្កើត​របស់​ជនរងគ្រោះ​បាន​យក​ជនរងគ្រោះ​ទៅបាត់​ ពេល​ឪពុក​ជនរងគ្រោះ​ត្រឡប់​មក​ពីចំការ​វិញ​មិន​ឃេីញ​កូន​ស្រី​របស់​ខ្លួន​ ក៏តាមរក​ដល់​ម្តុំ​ផ្លូវ​ជាតិ​លេខ​៣ស្រុកកណ្តាល​ស្ទឹង​តែពុំ​ឃេីញ​ក៏ត្រឡប់​មកផ្ទះ​វិញ​ ។ លុះដល់​ថ្ងៃ​ទី​០១​ ខែ​ កញ្ញា​ឆ្នាំ​២០២១​ វេលាម៉ោង​៨នឹង០០ ព្រឹក ម្តាយ​បង្កើត​របស់​ជនរងគ្រោះ​បាន​នាំ​ ជនរង​គ្រោះ​ត្រឡបមកផ្ទះ​វិញ​ ហេីយ​បានសុំរួមរស់ជាមួយ​ប្តី​ដេីមវិញ​ តែប្ដីដើមមិនព្រម​អោយនៅ​តែម្តាយជនរង​គ្រោះ​មិន​ព្រម​ចេញ​ក៏​ដេក​ស្នាក់នៅផ្ទះជាមួយជនរងគ្រោះមួយយប់ទៀត​ លុះស្អែក​ពេល​ឪពុក​ជនរងគ្រោះ​ទៅ​បេះបន្លែបាត់​ ម្តាយ​បង្កើត​ជនរងគ្រោះ​បាន​លួច​លុយ​ចំនួន​៥០០ដុល្លារ​រត់​គេចខ្លួន​បាត់​ ពេលនោះ​ជនរងគ្រោះ​បាន​និយាយ​ប្រាប់​ឪពុក​បង្កើតរបស់​ខ្លួន​ថា​ ពេល​ខ្លួនទៅរស់​នៅ​ជាមួយ​ ម្តាយ​​និង​ឪពុក​ចុងនៅឯភូមិ​ឃុំ​កេីត​ហេតុ​ ម្តាយ​បាន​វាយធ្វេីបាប​ជា​រាល់ថ្ងៃ​ រីឯឪពុកចុងបាន​ចាប់រំលោភចំនួន​០៤​ ដង​ ។ ដោយលើក​ទី​១-ពេល​យប់នៅលេីផ្ទះរបស់ជន​សង្ស័យ​តែមិនបានសំរេច​ លេីកទី២​ ទី៣​ នឹងទី៤​ នៅលេី​ផ្ទះ​ដដែល​បានសំរេច​ ដោយ​ម្តាយ​ជាអ្នករួមគុំនិត ជួយចាប់ហែកជេីងជន​រង​គ្រោះ​ទាំង​សងខាង​ ដេីម្បី​ឲ្យជនសង្ស័យ​រំលោភ​ ។ ហើយជនសង្ស័យ​ទាំង​ពីរ​នាក់​តែង​តែ​វាយ​ធ្វើ​បាប​ និង​គំរាម​ជនរងគ្រោះ​មិនឲ្យប្រាប់អ្នកណា​ឡើយ​ លឺដូចនោះ​ឪពុក​បង្កើត​របស់​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅប៉ុស្ត៏​នគរបាលរដ្នបាល​សង្កាត់​តាខ្មៅ​ ពេលនោះកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលសង្កាត់​ តាខ្មៅ​បាន​ណែនាំ​ឲ្យ​មកដាក់​ពាក្យ​បណ្ដឹង​នៅប៉ុស្ត៏​នគរបាលរដ្នបាល​ឃុំ​ ព្រែក​រការ​ ។
ក្រោយ​ទទួល​បាន​បណ្ដឹងកម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កណ្តាល​ស្ទឹង​ សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ឃុំ​ ព្រែក​រការ​បានចុះស្រាវជ្រាវ​ និងចាប់ឃាត់​ខ្លួន​ជនសង្ស័យ​ទាំងពីរនាក់បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​កសាង​សំនុំរឿងតាម​នីតិវិធី​ ៕