អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះចាត់ចែងផ្ទាល់មៀនប៉ៃលិន បាត់ដំបងរាប់រយតោន បែងចែកតាមបណ្ដាខេត្
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា កំពុងបង្កើតសកម្មភាពចុះចាត់ចែងផ្ទាល់មៀនប៉ៃលិន បាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដាខេត្តដោយដាក់លក់ជូនបងប្អូនត្រឹមតែ១៩០០រៀល។ ខេត្តមហាសេដ្ឋីល្បីឈ្មោះ គ្រោងនឹងបែងចែកយកទៅលក់នោះមានដូច ខេត្តកំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។
បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ការចុះដោយផ្ទាល់នៅពេលនេះគឺដើម្បីជៀសវាង ផ្លែមៀនខួចគុណភាព និងដើម្បីឲ្យទានសភាពការផ្លែរមៀន របស់បងប្អូនប្រជាកសិករ ប៉ៃលិន និងបាត់ដំបង ដែលកំពុងទុំនោះ។
សូមបញ្ជាក់ថា ការចុះប្រមូលទិញដល់ចំការ និងបែងចែកដោយផ្ទាល់របស់អ្នកឧកញ៉ាដោយមានការចង្អុលបង្ហាញផ្តល់អនុសាសន៍ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៣ កញ្ញានេះ បានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារ នៅខេត្តបាត់ដំបង និងខេត្តប៉ែលិន។
ការអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបង្ហាញឱ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕