រន្ធត់ខ្លាំងណាស់! មន្ត្រីយោធាម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មចែកផ្លូវស្លាប់ចោលប្រពន្ធ
ភ្នំពេញ៖ អាសូរខ្លាំងណាស់ ខណៈស្ត្រីម្នាក់ពរកូនតូច ព្រមទាំងសាច់ញាតិក្រុមគ្រួសារបុរសជានាយទាហានស័ក្តិ២ម្នាក់បានស្លាប់នៅកណ្ដាលផ្លូវ ខណៈបុរសជានាយទាហ៊ាន រូបនោះបានជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវដួលបាក់កស្លាប់យ៉ាងអាណោចអធម៌
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត ឡើងកាលពីវេលាម៉ោង០៩និង១០យប់ថ្ងៃទី២០ខែ កញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវទំនប់លេខ៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សុវណ្ណ ច័ន្ទតុលា មុខរបរជា នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឋានន្តរសក្ដិអនុសេនីយ៍ទោ អត្តលេខ165777 ចំណែក ប្រពន្ធមិនស្គាល់ឈ្មោះ និងកូនប្រុសម្នាក់ អាយុ ប្រហែល៣ឆ្នាំ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ PCX ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1CJ-1780 ធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់៧០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនមិន ប្រុងប្រយត្ន័ ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលថ្នល់រងរបួសធ្ងន់ភ្លាមៗ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិចឯកជនមកដឹកទៅ សង្គ្រោះដែរតែជាអកុសល ជនរគ្រោះបានស្លាប់បាត់ បង់ជីវិតពេលបញ្ជួនទៅបានពាក់កណ្ដាលផ្លូវ ។ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកត្រឡប់មកកន្លែងកើត ហេតុវិញ ។ បន្ទាប់មកសាច់ក្រុមគ្រួសារនិងប្រពន្ធបានមកដល់ស្រែកទ្រហោយំគួរឲ្យសង្វេក ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមក ដល់ទាក់ទងជំនាញមកវាស់វែងនិងធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិនិងក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕