តើមេនិត ហៅមេខ្លា ជានណា? ទើបហ៊ានដើរអួតអាងកាងឆ្នោតវៀតណាមនៅក្នុងទឹកដីខេត្ដកំពង់ចាម មិនញញើតសមត្ថកិច្ចបន្តិចសោះ !
ខេត្ដកំពង់ចាម៖ មេនិត ហៅមេខ្លាជាមេឆោ្នវៀតណាមធំបំផុត នៅខេត្តកំពង់ចាម នៅតែដេីរធេី្វព្យុះធេី្វភ្លៀង បេីកូនកញ្រែ្ចងណាមិនកត់អោយ គឺ អោយសមត្តកិច្ចចុះចាប់តែម្តង ហេីយមេខ្លាតែងតែអួតអាងនិយាយថាថា្នក់ក្រោមរហូតបានដល់ថា្នក់ខេត្តបង់លុយអស់ហេីយ គា្មនសមត្តកិច្ចហ៊ានធេី្វខ្លួនទេ។
បើយោងតាមប្រភពពីកូនកញ្ច្រែងនិង អ្នកចេញចូលទៅចាក់ឆ្នោតវៀតណាមនៅខេត្ដកំពង់ចាមបានឲ្យដឹងថា ទីតាំងទាំងអស់តក់ឆ្នោតវៀតណាមនៅក្នុងទឹកដីខេត្ដកំពង់ចាម គ្មានអាជ្ញាធរមានសមត្ថកិច្ចណាហ៑ានប៉ះនោះឡើយអោយតែកូនកញ្ជ្រែងប្រាប់ថាកត់ឆ្នោតអោយ《មេនិត ហៅមេខ្លា 》។
សូមរម្លឹកផងដែរថាកន្លងមកសម្តេច ក្រឡាហោម ស ខេង បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ។ ហើយអ្វីដែលសំខាន់ទៀតនោះគេសង្កេត ឃើញថាបទល្មើសចោរកម្មក៏កើតមានឡេីងដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។
តែបែរជា មេនិត ហៅមេខ្លា ជាមេឆោ្នតវៀតណាមធំបំផុត នៅខេត្តកំពង់ចាម កំពុងតែដើរពង្រាយកូនចៅកត់ឆ្នោតវៀតណាមអោយខ្លួនគ្រប់ទីកន្លែងនៅក្នុងទឹកដីខេត្ដកំពង់ចាម ដោយមិនខ្លាចញញើតនិងអាជ្ញាធរនៅក្នុងមូលដ្ឋានបន្ដិចសោះឡើយ ។
ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើងព្យាយាមសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាមលោកបានប្រាប់យ៉ាងខ្លីថា《ខ្ញុំកំពុងតែជាប់ប្រជុំការងារនៅសាលាខេត្ត》។
មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើមេនិត ហៅមេខ្លាជានណាហេតុអ្វីមានអំណាច់ខ្លាំងម្លេះ?
ពាក់ព័ន្ធនឹងករណីខាងលើនេះផងដែរប្រជាពលរដ្ឋមានសង្ឃឹមជឿជាក់លើឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមកន្លងមកលោកតែងតែបញ្ជាឲ្យកងកម្លាំងទាំងបីប្រភេទយកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់និងត្រូវបង្ក្រាប់ល្បែងសុីសង់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានឲ្យអស់ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច
ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។
កន្លងមកមានទីតាំងមួយចំនួនដែលបង្កប់ល្បែងស៊ីសង ក្នុងមូលដ្ឋានខេត្ដកំពង់ចាម គេសង្កេតឃើញអាជ្ញាធរពាក់ព័ន្ធតែងតែចុះបង្ក្រាប ប៉ុន្តែផ្ទុយទៅវិញនៅមានទីតាំង បើកលួចលាក់កត់ឆ្នោតវៀតណាមខុសច្បាប់មួយចំនួនទៀតនៅក្នុងមូលដ្ឋានខេត្ដកំពង់ចាម មិនទាន់ឃើញបង្ក្រាបនៅឡើយនោះទេ ។
ជុំវិញករណីខាងលើនេះដែរប្រជាពលរដ្ឋបានសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងខេត្ដកំពង់ចាម មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងដែលបើកបង្កប់នូវល្បែងសុីសងកត់ឆ្នោតវៀតណាមខុសច្បាប់ទាំងនេះផងទាន ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អង្គភាយើងមិនអាចសុំការពន្យល់បំភ្លឺពីមេនិត ហៅមេខ្លា ជាមេឆោ្នតវៀតណាមធំបំផុត នៅខេត្តកំពង់ចាមនោះបានទេដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង។
អង្គភាពសារព័ត៌មានយើងរង់ចាំបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធទាំង អស់រៀងរាល់ម៉ោងធ្វើការ៕