ខ្លាំងមែនជិះម៉ូតូបញ្ច្រាសទិសដៅហើយដេញវាយប៉ូលិសចរាចរណ៍ភ្ញាក់ផ្អើលអ្នកដំណើរទាំងថ្ងៃ
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យតែសតិមិនសូវល្អខណៈ:ពេលដែលប៉ូលិសចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជិះម៉ូតូបញ្រ្ចាសទិសថែមទាំងដេញវាយសមត្ថកិច្ចនិងគំរាមដកស័ក្កចោលទៀត ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ២១៧កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
បេីតាមសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅចំណុចកើហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ខណ:ពេលកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូពណ៍ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1-BG 5792ធ្វើដំណើរទិសដៅពីកើតទៅលិចបំរុងនិងបត់ឆ្វេងពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើងខ្លាំងបានបត់ត្រលប់ក្រោយនិងជិះបញ្រ្ចាសទិសដៅបណ្តាលឲ្យដួលម៉ូតូតែមិនរងរបួសនោះទេ ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំស្រាប់តែបុរសជើងខ្លាំងខាងលើស្ទុះដេញដាល់សមត្ថកិច្ចនិងគម្រាមដកស័ក្កចោលទៀតផង។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសរូបនោះនិងម៉ូតូយកទៅធ្វើការសាកសួរ។
បច្ចុប្បន្នបុរសខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕