ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនខណៈ២នាក់ទៀតកំពុងរត់គេចខ្លួន
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចយកកៅអីឈើចំនួនមួយនៅចំណុចមុខផ្ទះលេខ៦៣២D ផ្លូវ៣៥៨ភូមិដើមស្លែងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង០២និង០០នាទីរំលងអាធ្រាត្រចូលថ្ងៃទី០២ខែធ្នូឆ្នាំ២០២១ ៖ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២១ នៅភូមិដើមស្លែងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះមានឈ្មោះ ហៀ រិទ្ធី ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អ៊ុង សុភ័ក្រ្ត ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើម ស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះទុកកៅអីឈើមួយនៅចំណុចកើតហេតុ រួចក៏ចូលក្នុងផ្ទះ ស្រាប់តែ មានជនសង្ស័យ ០៣នាក់ ឈ្មោះ អ៊ុង សុភ័ក្រ្ត, ឈ្មោះ ប៉ា លី និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូ ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ផ្លាកលេខ ភ្នំពេញ ១IT-១៤៨១ មានសណ្តោងរទេះតូច ពណ៌ទឹកមាស មកឈប់កន្លែងកើតហេតុ រួចនាំគ្នាធ្វើ សកម្មភាពលួចកៅអីឈើផ្អែករបស់ជនរងគ្រោះដាក់លើរទេះនាំគ្នាជិះគេចខ្លួន រួចជនសង្ស័យឈ្មោះ ប៉ា លី និងម្នាក់ទៀតមិន ស្គាល់ឈ្មោះជាអ្នកយកកៅអីទៅលាក់ទុក។ លុះដល់ថ្ងៃទី ០៣ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ឈ្មោះ អ៊ុង សុភ័ក្រ្ត នៅភូមិដើមស្លែងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រួមនិងវត្ថុតាងម៉ូតូ ០១គ្រឿង ម៉ាក ខាងលើ និងរទេះតូច០១ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ ដើម្បីធ្វើការសាកសួរ។ ចំណែកបក្ខពួកជនសង្ស័យ ឈ្មោះ ប៉ា លី និងម្នាក់ទៀតមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជួនទៅកាន់អធិការនគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនិតិវិធី ៕