ផ្ទុះអាវុធមួយប្រាវស្លាប់ចិនម្នាក់ ក្នុងហេតុការណ៍បង្ក្រាប ឧក្រិដ្ឋកម្មគ្រឿងញឿន
ព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ នេះកម្លាំងសមត្ថកិច្ចមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀនបាន ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺខេត្តកោះកុង ខេត្តព្រះសីហនុនិង រាជធានីភ្នំពេញបើកយុទ្ធនាការ បង្ក្រាបករណីកែច្នៃ គ្រឿងញៀនជាទ្រង់ទ្រាយធំ មិនធ្លាប់មាននៅក្នុងក្រុមហ៊ុន ( ហ្វាមអេស៊ាក ) រោងចក្រផលិត ដំណាប់ស្វាយមួយកន្លែងស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ហេតុការណ៍ប៉ះទង្គិចគ្នានៅផ្លូវជាតិលេខ៤ ខាងលើនេះគឺកើតឡើងខណៈ ឈ្មួញគ្រឿងញៀនកំពុងដឹក គ្រឿងញៀនជាច្រើនឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងបន្ត ទៀតថាការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើស គ្រឿងញឿនជាម្ចាស់ករណីដោយ មានការចូលរួមសហការជាមួយ នគរបាលខេត្តនិងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័ន អយ្យការផងដែរ ។
ប្រភពព័ត៌មានមិនទាន់ជាផ្លូវការបានឲ្យដឹងថាប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន បានផ្ទុះអាវុធដើម្បីទប់ទល់ជាមួយ ការបាញ់ប្រហារពីសំណាក់ឈ្មួញ គ្រឿងញៀនមកលើសមត្ថកិច្ចនៅ ត្រង់ចំណុចលើផ្លូវជាតិលេខ៤ស្ថិត ក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ខេត្តព្រះសីហនុ បណ្តាលឲ្យឧក្រិដ្ឋជនដែលគេសង្ស័យថាជា ជនជាតិចិនម្នាក់ត្រូវគ្រាប់ស្លាប់ នៅនឹងកន្លែងនិងម្នាក់ត្រូវចាប់ខ្លួន ជាមួយរថយន្ត១គ្រឿង ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំញៀនប្រភេទ{កេតា មីន }ជាង១៤០០គីឡូក្រាមដែល ឧក្រិដ្ឋជនបានផលិតនិងកែច្នៃនៅ ក្នុងរោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុនចិនមួយនោះ ។
ប្រតិបត្តិការបង្ក្រាបបានគ្រឿងញៀនជាង១៤០០គីឡូក្រាម ត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជារពីឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ និងការចុះដឹកនាំផ្ទាល់ដោយនាយឧត្តមសេនីយ៍ម៉ក់ជីតូ អគ្គស្នងការរងនិងឧត្តមសេនីយ៍ឯកឡឹកវណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ប្រភពព័ត៌មានទទួលបានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជារពីឯកឧត្ដម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេតសាវឿនការស៊ើបអង្កេតបង្រ្កាបករណីកែច្នៃដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុនៅថ្ងៃទី១២.១២.២០២១ វេលាម៉ោង១និង៣០នាទី រំលងអាធ្រាត កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន{ក១០} ដឹកនាំដោយឧត្តមសេនីយ៍ទោ សារីបុត្រសត្យាលោកវរ:សេនីយ៍ឯកយឹមសែនឧត្តម លោកវរ:សេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុងនិងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ។
ឯកឧត្តម រស់ សារំា ព្រះ រាជាអាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុងនិងលោកទិនសុចិត្រ្តា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ ពួនស្ទាក់បង្រ្កាបនៅចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
ប្រភពដដែលបានបន្តថា សមត្ថកិច្ច បានបន្តទៅឆែកឆេរទីតាំងកែច្នៃនៅចំណុច ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ដែលជាលទ្ធផល គឺបានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្នុងនោះរួមមាន៖
១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិ ចិន តៃវ៉ាន់ ស្លាប់។
២-ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ {អ្នកបើកបរដឹកគ្រឿងញៀន} និង ៣-ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិ ចិនតៃវ៉ាន់{មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន}។
ជាមួយគ្នានោះសមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង ដែលចាប់យកបានរួមមាន៖ -ម្សៅសសង្ស័យ កេតាមីន{KE- TAMIN}ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។
អាវុធខ្លី ម៉ាក់ K៥៤ ១ដើម -រថយន្ត ២គ្រឿង -សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ៕