Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់នៅ​ជិត​វត្ត​ជ្រាវ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​បើកលេងយ៉ាងអាណាធិបតេយ្យ

សៀមរាប ៖ យោងតាមសេចក្ដីរាយការណ៍​បានអោយដឹងថា​ មានទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង​នៅជិត​វត្ត​ជ្រាវ ស្ថិតនៅ​ក្នុង​សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប ខេត្តសៀមរាប កំពុងបើកលេង​យ៉ាងគគ្រឹកគគ្រេង​ អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មាន​ ចំណាត់ការ​ចុះបង្រ្កាបនៅឡើយទេ!

ជាក់ស្ដែងកាលពីម្សិលមិញថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ពលរដ្ឋនាំគ្នាបង្ហើបប្រាប់អង្គភាពសារព័ត៌មានអោយដឹងថា៖
ទីតាំងល្បែងសុីសងខុសច្បាប់​ ស្ថិតនៅភូមិ ឃុំ ខាងលើ​ បើកលេងដូចនេះចុះបើសិនអ្នកណាម្នាក់មានផ្ទុកជំងឺ កូវីដ.១៩ ហើយឆ្លង​រីករាលដាលតើមានអ្នកណាជាអ្នកទទួលការខុសត្រូវ.?។

ប្រជាពលរដ្ឋនាំគ្នាឆ្ងល់យ៉ាងខ្លាំងថា​ ទីតាំងល្បែងខុសច្បាប់នៅសង្កាត់ជ្រាវ បើកលេង​យ៉ាងអាណាធិបតេយ្យ​ ហេតុអ្វីអាជ្ញាធរមាន​សមត្ថកិច្ចមូលដ្ឋានបែជាមិនដឹង​ ?
ពលរដ្ឋបន្តថា​ សង្ស័យមានការបើកភ្លើងខៀវទេដឹង! ទើបទីតាំងល្បែងសុីសង​ ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះបើក​លេងបានយ៉ាងរលួនដូច្នេះ​ ។

បើតាមប្រភពបានអោយដឹងទៀតថា​ ទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះគេនាំគ្នាចាក់លុយធំៗណាស់ សម្រាប់មាន់ជល់​ ភ្នាល់ចាក់លុយ០១គួៗ​រាប់លាន់រៀល​ ចំណែកអាប៉ោង-វិញភ្នាល់ចាក់​លុយ​ មួយគ្របរាប់លានរៀលដូចគ្នា។
ហើយជាពិសេសទៅទៀតនោះទីតាំងល្បែង​មួយនេះគេសង្កេតឃើញមានអ្នកចាំមើលផ្លូវ​ ហើយអ្នកខ្លះទៀតចាំសម្រប់សម្រួល។

ដូច្នេះហើយទើបពលរដ្ឋបានស្នើសុំដល់អាជ្ញាធរមាន​សមត្ថកិច្ច​ ដែលពាក់ពន្ធ័មេត្តាចុះពិនិត្យ​និងធ្វើការបង្ក្រាបផងអោយស្របតាមគោល​នយោបាយភូមិ ឃុំ មានសុវត្ថិភាព​ទាំង៩​ចណុចរបស់រាជរដ្ឋាភិបាល​ ដែលដាក់​ចេញ​ដោយក្រសួងមហាផ្ទៃ​ ៕