ខ្លាំងមែន !ទីតាំងបនល្បែងសុីសង ខុសច្បាប់ ជល់មាន់និងអាប៉ោងនៅស្រុកបរកែវខេត្ដរតនគីរីបិទបាន២ថ្ងៃបើកវិញ សមត្ថកិច្ចពាក់ពន្ធ័មិនហ៊ានបង្ក្រាប
រតនគីរី ៖ ប្រភពច្បាស់ការបានឲ្យដឹងថាទីតាំងបនល្បែងស៊ីសង ខុសច្បាប់សង្វៀនជល់មាន់និងអាប៉ោង ដ៏ធំមួយកន្លែង នៅឃុំទីនចាន់ស្រុកបរកែវ ខេត្តរតនគិរី កំពុងបើកដំណើរការលេងយ៉ាងរំភើយ មិនការរំខានដល់អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានឡើយ ។
ប្រភពបន្តថា ម្ចាស់ទីតាំងនិងអ្នកមានភាគហ៊ុន នៅក្នុងបនល្បែងមួយនេះត្រូវស្គាល់ឈ្មោះ ធី បាញ់ ជាមន្ត្រីយោធា មកពីខេត្តក្រចេះ ដែលមានឈ្មោះបោះសម្លេងល្បីល្បាញ សង្ស័យមានអំណាច ខ្លាំងជាងអាជ្ញាធរនឹងសមត្ថកិច្ចខេត្ដរតនគីរីទៅទៀត ទើប បានជាអាជ្ញាធរនឹងសមត្ថកិច្ច មិនហ៊ានចុះទៅបង្ក្រាប។
តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងបនល្បែងខុសច្បាប់មួយនេះបានលួចបង្ហើបឲ្យដឹងថា ក្រុមអ្នកញៀនល្បែងតែងតែចេញចូលទៅលេង គគ្រឹកគគ្រេងភ្នាល់ដាក់លុយរាប់សិនលានរៀលក្នុងមួយគួរៗថែមទាំងហោរកញ្ច្រៀវ សម្លេងលឺខ្លាំងៗបង្កឲ្យមានភាពអសន្តិសុខ ក្នុងមូលដ្ឋាន តែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបឡើយ។ ពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាត្រូវរ៉ូវគ្នាជាមួយម្ចាស់បនល្បែងនោះហើយមើលទៅ ទើបមិនបង្ក្រាប ធ្វើឲ្យពលរដ្ឋនៅក្នុងមូលដ្ឋាន មានការព្រួយបារម្មណ៍ អំពី សុខសុវត្ថិភាព របស់ពួកគាត់។
គួររំលឹកផងដែរថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព ៩ចំណុចជូនប្រជាពលរដ្ឋ។
ជុំវិញនឹងករណីទីតាំងបនល្បែងសុីសងខាងលើនេះអង្គភាពសារព័ត៌មានយើងបានទំនាកទំនងរាយការណ៍ទៅលោកស្នងការខេត្តរតនៈគីរី តាមរយៈតេឡេក្រាម លេខ0884757777 តែលោកស្នងការមិនបានឆ្លើយតប ។
ពលរដ្ឋរងចាំមើលថា តើលោកស្នងការនិងមានវិធានការយ៉ាងចំពោះទីតាំងបនល្បែងសុីសងខុសច្បាប់ដ៏ធំមួយនេះ ៕