លោក ហាប់ ដា ប្រធានសហគមន៍ចុងឃ្នៀសប្រមូលលុយពីអាជីវកម្ម ជីកស្តារបឹងអភិរក្សដឹកជញ្ជូនយកអាចម៌ដីទៅលក់ក្នុងតំបន់ហាមឃាត់
ខេត្តសៀមរាប ៖ លោក ហាប់ ដា ! ប្រធានសហគមន៍ចុងឃ្នៀស ទទួលបានអាជ្ញាប័ណ្ណជីកស្តារបឹងអភិរក្ស បេីកដៃពេីងទ្រូងសប្បាយកេីបលុយធ្វេីអាជីកម្មយកអាចម៌ដីលក់ ចាក់លុបបំពេញអាចម៌ដី នៅក្រោយអាហារដ្ឋានល្មបឬស្សី ក្នុងចំណុចតំបន់០២ ស្ថិតនៅភូមិ បឹង សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ជាករណីល្មេីសច្បាប់ ប្រឆាំងការណែនាំរបស់អាជ្ញាធរក្រុងនិងខេត្ត ត្រូវបានហាមឃាត់ មិនឲ្យធ្វេីអាជីវកម្មចាក់ បំពេញអាចម៌ដីនៅទីនោះឡេីយ.ព្រោះទីតាំងខាងលេីជាចំណុចតំបន់០២និងតំបន់០៣គ្រប់គ្រងដោយអាជ្ញាធរជាតិ
បឹងទន្លេសាប.ខណ:រាជរដ្ឋាភិបាលប្រកាសដកហូតដីទាំងនោះ.ពីសំណាក់មេឈ្មួញធំៗប្រព្រឹត្តរំលោភយកដីរដ្ឋធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន។
កន្លងទៅថ្មីៗនេះគេសង្កេតឃេីញថា លោក ហាប់ ដា ! ប្រធានសហគមន៍ចុងឃ្នៀស កំពង់ប្រព្រឹត្តល្មេីសច្បាប់ និងប្រាសចាក ពីវិធានការរបស់អាជ្ញាធរ.មិនតែប៉ុណ្ណោះបង្ហាញសាច់ដុំ ដាក់អាជ្ញាធរក្រុងនិងខេត្តថែមទៀតផង។
និយាយឲ្យចំខ្លួនគេបង្ហាញភាពអស្ចារ្យនិងមានឥទ្ធិពលក្នុងការគ្រប់គ្រងតំបន់អភិរក្សចុងឃ្នៀសរបស់ខ្លួន សូម្បីថ្នាក់ដឹកនាំខេត្តនិងក្រុង លោកក៍មិនខ្វល់.នេះជាមនុស្សអសមត្ថភាពក្នុងការដឹកនាំសហគមន៍ខ្លួន ហេីយក៍ជាគំរូមិនល្អដល់អាជីវកម្មផ្សេងៗ ទៀតគេមានឆន្ទះគោរពច្បាប់ ទៅតាមសេចក្តីសម្រេចរបស់អាជ្ញាធរខេត្តនិងក្រុង.លេីសពីនេះរថយន្តដឹកអាចម៌ដីចេញពីរណ្តៅលោក.មិនបានបញ្ជាឲ្យរថយន្តទាំងនោះគ្របឲ្យបានត្រឹមត្រូវដែលបង្កឲ្យមានបញ្ហាដល់អ្នកធ្វេីតំណេីរផងដែរ។
ជាងនេះទៅទៀត លោក ហាប់ ដា ! សុំច្បាប់ស្តារបឹងអភិរក្សចុងឃ្នៀស មិនទាំងបានមួយសប្តាហ៍ផង លោកបានបង្ករឿងបិតបារ៉ាស់ ធ្វេីឲ្យទាស់ពាក្យសម្តីផ្អេីលអស់អាជ្ញាធរមួយខេត្ត។ នេះជាហេតុបង្កឲ្យក្រុមហ៊ុនមួយចំនួនគេមិនសប្បាយចិត្តទៅនិងទង្វេីអ៊ួត ក្អែងក្អាង លោកប្រធានសហគមន៍មួយនេះ បង្កធ្វេីឲ្យប៉ះពាល់ ដល់ក្រុមហ៊ុនផ្សេងទៀតដែលគេគោរព តាមសេចក្តីណែនាំរបស់អាជ្ញាធរខេត្តនិងក្រុង ខំបំពេញតួនាទីបានល្អ ។ម្យ៉ាងវិញទៀតអ្នកសារព័ត៌មានសួរនាំលោកតែយកឈ្មោះថ្នាក់ដឹកនាំខេត្តមកបន្លាចអ្នកសារព័ត៌មាន.ក្នុងកំណត់ស្តារជីកក្នុងតំបន់អភិរក្សលោក
មិនបានឲ្យអ្នកសារព័ត៌មានចូលទៅថតនោះទេ ព្រោះហេតុផលថា អ្នកសារព័ត៌មាននាំ សារលួចល្បិចរបស់ខ្លួនកំពុងជីកជម្រៅ៥ម៉ែត្រនៅក្នុងទឹកបានហេីយមិនជ្រាប.ធ្វេីឲ្យជីវកម្មផ្សេងៗលួចចំណេះបាន៕