លោក ហាក់ ពិតជាមានអំណាចមែន បើកទីតាំងជល់មាន់ និងអាប៉ោងបានយ៉ាងរលូន សូម្បីតែ អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ ក៏មិន ហ៊ានបង្ក្រាប!
ខេត្តត្បូងឃ្មុំ ៖ បើទោះបីជាភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់រដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់អនុវត្ដន៍ទូទាំងប្រទេសក្ដីក៏នៅតែអាជ្ញាធរនឹងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនហាក់មិនគោរពតាមនោះឡើយ។
ជាក់ស្ដែងទីតាំងសង្វៀនជល់មាន់និងអាប៉ោងដែលស្ថិតនៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលគេស្គាល់ថា ម្ចាស់ទីតាំងមានឈ្មោះ ហាក់ បាននឹងកំពុងបើកដំណើរការលេងបានយ៉ាងរលូនជារាង រាល់ថ្ងៃដោយមិនញញ្ញើតនិងអាជ្ញាធរមាន សមត្ថកិច្ច នៅក្នុងមូលដ្ឋាននោះឡើយ។
ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងជល់មាន់និងអាប៉ោងបានខ្សឹបប្រាប់អ្នកសារព័ត៌មាន ថាចំពោះទីតាំងជល់មាន់នឹងអាប៉ោងនេះគឺបើកលេងដុះស្លែរទៅហើយ ម្យ៉ាងវិញទៀតម្ចាស់ទីតាំងបានរត់ការគ្រប់ច្រករហកអស់ហើយ ពោលគឺបើកលេង ម៉ាសេរី ចំពោះអាជ្ញាធរនិងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ។
ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់និងអាប៉ោងមួយនេះពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញមានមនុស្សចេញចូលលេង យ៉ាងច្រើនកុះករពពាក់ពពួនគ្នាដោយមិនខ្លាច ញញ្ញើតអ្វីទាំងអស់។
ពលរដ្ឋបានដាក់ការសង្ស័យថា អាជ្ញាធរនឹង សមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយ ម្ចាស់ទីតាំងអស់ហើយទេដឹងឬមួយខ្លាចបែកឆ្នាំងបាយ បានជាមិនហ៊ានបង្ក្រាបទើបបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងយ៉ាងដូច្នេះ ។
គូររម្លឹកដែរថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណី អំពេីហិង្សា នៅក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ ក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
ជុំវិញករណីខាងលើនេះលោកអធិការស្រុកក្រូចឆ្មាបានប្រាប់មកអង្គភាពសារព័ត៌មានយើងតាមប្រពន្ធ័អេឡិចត្រូនិច(Telegram) ថា លោកនឹងចាត់កម្លាំងឲ្យចុះទៅ។
បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងជល់មាន់និងអាប៉ោងទាំងនេះផងទាន ពលរដ្ឋសង្ឃឹមជឿជាក់លើកលោកស្នងការខេត្ដត្បូងឃ្មុំដែលទើបនិងឡើងកាន់តំណែងថ្មី លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើលោកស្នងការខេត្ដនិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះ ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដេីម្បីក្ដីសុខរបស់ប្រជាពលរដ្ឋ ៕