Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

លោក​ ជុន​ រ៉ា​វី​ ស្នេី​ឲ្យ​លោក​ អ៉ឹម​ វិបុល​ នាយ​ក្រុម​ហ៊ុន​ ឌី​ ខន​ ខូអប​ភេី​រេប​សិន​ ចូល​ខ្លួន​មកដោះ​ស្រាយ​រឿង​ជំពាក់​លុយ​ថ្លៃ​បេតុង​ជិត​ ២​ ម៉ឺន​ដុល្លារ​ ជា​បន្ទាន់​! ! !

ភ្នំពេញ​៖​ តាម​ការ​បញ្ជាក់​ពី​លោក​ លោក​ ជុន​ រ៉ាវី​ ដែល​មាន​តួនាទី​ជា​ប្រធានទី​ផ្សារ​នៃ​ក្រុមហ៊ុន​បេតុង​លាយ​ស្រេច​ ដែរ​មាន​ទីតាំង​ស្ថិតនៅ​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ប្រាប់​អង្គភាព​សារព័ត៌មាន​យេីង​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៤​ ​ ឧសភា​​ ឆ្នាំ​២០២២នេះ​ថា​ លោក​ អ៉ឹម​ វិបុល​ នាយ​ក្រុម​ហ៊ុន​
ឌី​ ខន​ ខូអប​ភេី​រេប​សិន​ ​ជា​ដៃគូ​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​លោក​ ដោយកន្លងមកនាយ​ក្រុម​ហ៊ុន​ ឌី​ ខន​ ខូអប​ភេី​រេប​សិន​ បាន​ហៅ​បេតុង​លាយ​ស្រេច​របស់​ក្រុមហ៊ុន​លោកដេីម្បីយកមក​ផ្គត់ផ្គង់​ ក្នុង​ការ​ដ្ឋាន​ដែរលោក​ អ៉ឹម​ វិបុល​ ដេញថ្លៃបាន​ ដោយកន្លងមកលោកហៅបេតុងចាក់រួចហេីយ​តែង​ទូទាត់​ សាច់ប្រាក់​ឲ្យក្រុមហ៊ុន​លោក​ ប៉ុន្មានថ្ងៃបន្ទាប់​ ប៉ុន្ដែ​រហូត​មកដល់​ ដេីម​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ លោក​ អ៉ឹម​ វិបុល​ បានចេញ​មូល្បទានប័ត្រ​ ឬក៏​ហៅ​ថា​សែក​ស្អុយគ្មាន​ ទឹក​ចំនួន​ពីរ​ដង​ដែរ​មាន​ទឹក​ប្រាក់​ជិត​ ពីរ​ ម៉ឺន​ដុល្លារ​ ដោយមិន​ព្រម​ទូទាត់​ថ្លៃ​បេតុង​ឲ្យ​ក្រុមហ៊ុន​របស់​លោក​ទាល់​តែ​សោះ​។

​លោក​ ជុន​ រ៉ា​វី​​​ បន្ត​ថា​លោក​បាន​ព្យាយាម​ទំនាក់ទំនង​ជាមួយ​លោក​ អ៉ឹម​ វិបុល​ នាយ​ក្រុម​ហ៊ុន​ ឌី​ ខន​ ខូអប​ភេី​រេប​សិន​ នេះ​ដែរ​ប៉ុន្តែ​ទាក់​ទង​មិន​បាន​ ដោយ​ព្យាយាម​គេច​វេស​រហូត​​។

លោក​ ប្រធាន​ទីផ្សារ​ដដែល​បន្ដថា​ ការ​ធ្វើ​បែប​នេះ​របស់​លោក​ អ៉ឹម​ វិបុល​ នាយ​ក្រុម​ហ៊ុន​ ឌី​ ខន​ ខូអប​ភេី​រេប​សិន​ ដោយ​មិន​ទទួល​ខុស​ត្រូវ​ ហេីយ​និយាយ​ជារួម​​ពិបាក​តែ​ម្ដង​ ដោយ​ព្យាយាម​គេច​វេស​ដោយ​គ្មាន​ទំនួល​ខុសត្រូវ​ជាដៃ​គូ​រក​ស៊ី​ជាមួយ​គ្នា​នោះ​ឡេីយ​។

លោក​ ជុន​ រ៉ា​វី​ ថា​ដោយ​អស់​ជម្រើស​លោក​មាន​តែ​សំណូម​ពរ​ដល់​អ្នក​សារព័ត៌មាន​ ដេីម្បី​ជួយ​ផ្សព្វផ្សាយ​ដេីម្បី​ជូន​ជា​ដំណឹង​ដល់​លោក​ អ៉ឹម​ វិបុល​ ឲ្យ​​ចូល​ខ្លួន​មកដោះ​ស្រាយ​គ្នា​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​ ៣១​ ខែ​ឧ​សភា ឆ្នាំ​២០២២នេះ​​ ដេីម្បី​ទូទាត់​សងនូវ​ទឹក​ប្រាក់​ដែលជំពាក់​ថ្លៃ​បេតុង​ក្រុម​​ហ៊ុន​លោក​ឲ្យ​អស់​ បេីពុំ​ដូចច្នោះទេក្រុមហ៊ុនលោក​នឹងមាន​វិធានការ​តាម​ផ្លូវ​ច្បាប់​។

ពាក់ព័ន្ធ​ករណី​នេះ​ដែរអង្គភាព​សារព័ត៌មាន​យេីង​ បានទំនាក់​ទៅលោក​ អ៉ឹម​ វិបុល​ នាយ​ក្រុម​ហ៊ុន​ ឌី​ ខន​ ខូអប​ភេី​រេប​សិន​ ​ តាម​រយះ​លេខ​ទូរស័ព្ទ​ 011 227 734 និង​លេខ​ 016 828 696 ដោយ​ទូរស័ព្ទ​ចូល​តែគ្មាន​អ្នក​ទទួល​។

ជុំវិញ​ករណី​ខាងលើ​នេះ​ ដែរ​ អង្គភាព​សារព័ត៌មាន​យេីង​ ក៏​រង់​ចាំ​បក​ស្រាយ​បំភ្លឺ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ រៀង​រាល់​ម៉ោង​ធ្វើ​ការ​។