លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនថាមិនមានករណីចោរលួចកាត់ដែកស្ពានបេឡេទេ
ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ នៅព្រឹកថ្ងៃទី៩ឧសភានេះបាន ប្រាប់ថា ការពិតមិនមែនចោរលួចកាត់ស្ពានបេឡេទេ ក្រុម នេះបានមកមុជទឹកចូលទៅយកកំណាត់កម្ទេចដែកដែលសេសសល់ធ្លាក់ក្នុងទឹកហើយបានឆ្លៀតលួចកាត់ដែកប៉ារ៉ាស់ការពារជើងស្ពានទេ យ៉ាងណាបន្ថែមទៀតសមត្ថកិច្ចបាននឹងកំពុងធ្វើការងារនេះហើយ។
លោកបានសង្កត់ធ្ងន់ថា ចំពោះស្ថាភាពស្ពាន និងគុណភាពស្ពាននៅល្អដដែលទេ មិនប៉ះពាល់អ្វីឡើយការចរាចរណ៍ បានជាធម្មតាទេ ។
គួររំលឹកថា កាលពីវេលាម៉ោង១ៗ២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៩មានការណីភ្ញាក់ផ្អើល ដោយមានក្រុមជនសង្ស័យមួយក្រុម មានគ្នាប្រមាណជាង២០ទូក បានធ្វើសកម្មភាពលួចកាត់ដែកក្រោមស្ពាន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនជនជាតិឥស្លាមបានចំនួន៤នាក់ ដកហូតទូកចំនួន៣គ្រឿងជាបន្តបន្ទាប់ តាមមាត់ច្រាំងទន្លេ រហូតមកដល់មុខវត្តចាស់ និងឆែកឆេររកឃើញម៉ាសុីនកាត់ដែក និងដែកមួយចំនួន ដែលជនសង្ស័យបោះទម្លាក់ចូលទៅក្នុងទឹកនៅក្បែរនោះផងដែរ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីបន្ត ៕